កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត
និយាយដល់ឈ្មោះ ជូ កឺលាង ទស្សិកជនដែលនិយមទស្សនារឿងភាគប្រវត្តិសាស្ត្រសង្គ្រាមចិន “សាមកុក” ឬ “Three Kingdoms” ប្រាកដជាស្គាល់តួអង្គនេះច្បាស់ដូចថ្ងៃអីចឹង។ ប៉ុន្តែប្រវត្តិពិតរបស់តួសម្ដែងតួអង្គ ជូ កឺលាងមិនទាន់ត្រូវបានប្រិយមិត្តស្គាល់ច្បាស់នៅឡើយ។ ដូច្នេះថ្ងៃនេះ Sabay សូមលើកយកដំណើរជីវិតរបស់តួសម្ដែង ជូ កឺលាងមកលាតត្រដាងឲ្យប្រិយមិត្តទាំងអស់បានដឹង។Lu Yi ជាតារាសម្ដែង និងតារាចម្រៀងជនជាតិចិន មានអាយុ ៣៧ឆ្នាំ (កើតថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៦)។ លោកមានស្រុកកំណើតនៅទីក្រុងសៀងហៃ និងបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាភាពយន្តសៀងហៃ (Shanghai Theatre Academy) តាំងពីឆ្នាំ១៩៩៩។

Lu Yi ឈុតក្នុងរឿង សាមកុក
Lu Yi បានចាប់ផ្ដើមជីវិតជាអ្នកសម្ដែងនៅពេលដែលគាត់មានអាយុ ៥ឆ្នាំ ក្នុងរឿង “Spring Ding-dong”។ នៅថ្នាក់ទី៨ Lu Yi ចាប់ផ្ដើមរៀនសម្ដែងល្ខោនហ៊ី (Peking Opera) និងក្បាច់គុនកុងហ្វូចិន។ នៅឆ្នាំ១៩៩៩ គាត់ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារការសម្ដែងភាពយន្តភាគ រឿង “Never Dies Content” ហើយក៏បានចូលរួមសម្ដែងក្នុងភាពយន្តភាគ និងខ្សែភាពយន្តជាច្រើនទៀតដូចជារឿង “Boy&Girl” និង “Confucius” ជាដើម។ បីឆ្នាំបន្ទាប់ពីនោះ គាត់បានចូលរួមសម្ដែងរឿងភាគបានជាង ៧០០រឿងផ្សេងទៀត។

Lu Yi និងភរិយាBo Lei
មកដល់ឆ្នាំ២០០៦ តារាសម្ដែងបង្ហាញមុខរាប់រយរឿងរូបនេះបានរៀបការជាមួយតារាសម្ដែងស្រី Bo Lei ដែលជាមិត្តរួមថ្នាក់នឹងគ្នា នៅសាលាបណ្ឌិតសភាភាពយន្តសៀងហៃ។ Lu Yi បានផ្អាកមួយរយៈពីអាជីពសម្ដែងរបស់គេ ព្រោះដើម្បីទុកពេលវេលាជាមួយគ្រួសារថ្មីថ្មោងរបស់លោក។
អាន៖ រំលឹកកំពូលតារាសម្ដែងធ្វើឱ្យអ្នកផ្ទុះសំណើចឥតឈប់ អាម៉ាប់
នៅឆ្នាំ ២០០៧ គាត់បានត្រលប់ចូលក្នុងវិស័យសិល្បៈវិញដោយដើរតួជាតួអង្គសំខាន់ក្នុងរឿង “Anna &Anna”, “Fit Lover”, “Tangshan Dadizhen” និងរឿងជាច្រើនទៀត។ នៅឆ្នាំ២០១០ គាត់បានចូលរួមសម្ដែងក្នុងរឿងសាមកុក (Three Kingdoms) ដែលជាខ្សែភាពយន្តភាគដ៏ល្បីល្បាញ និងបានឈ្នះពានរង្វាន់ពីរក្នុងប្រទេសកូរ៉េ និងជប៉ុន។ រហូតមកដល់ពេលនេះ Lu Yi នៅតែមមាញឹកក្នុងការសម្ដែងភាពយន្តដដែល។
មើលឈុតមួយចំនួនដែលLu Yi ដើរតួជាទីប្រឹក្សា ជូ កឺលាង របស់លីវប៉ី៖
អត្ថបទផ្សេងៗទៀត៖
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន
- រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត
- រាជនីសំនៀងមាស អ្នកស្រី សិរីសុទ្ធា ជាកងទ័ពឆ័ត្រយោង (មានវីដេអូ)
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?
- ចង់ដឹងថាតារាភាពយន្តសឹង្ហបុរីទើបស្លាប់ Huang Wenyong មានប្រវត្តិយ៉ាងណា?
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000094
- ថ្ងៃនេះ76
- ម្សិលមិញ0
- សប្តាហ៏នេះ76
- ខែនេះ76
បណ្តាញទំនាក់ទំនងសង្គម

