រំលឹកកំពូលតារាសម្ដែងធ្វើឱ្យអ្នកផ្ទុះសំណើចឥតឈប់ អាម៉ាប់
នៅពេលដែលនិយាយពីឈ្មោះ ហុង ជីបាវ ឬអាម៉ាប់ ប្រិយមិត្តប្រាកដជានឹកឃើញសកម្មភាពកំប្លែងៗ ដែលស្ទើរតែគ្មានភាពយន្តណាដែលមានវត្តមានគេហើយ មិនធ្វើឱ្យទស្សនិកជន មិនផ្ទុះសំណើចមិនបានណាស់។ ហុង ជីបាវ លេចមុខក្នុងភាពយន្តភាគច្រើនជារឿងវាយតប់ទាត់ធាក់ លាយឡំនឹងឈុតឆាកកំប្លែង។

ហុង ជីបាវ ឬអាម៉ាប់ មានឈ្មោះថា Sammo Hung។ គាត់ជាតារាសម្ដែងផង ជាចាងហ្វាងផលិតកម្មផង ហើយក៏អ្នកចេះក្បាច់គុនពិតៗដែរ។ សាម៊ូហុង កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៥២ នៅទីក្រុងហុងកុង។ កំពូលតារាសម្ដែងម្នាក់នេះ មានអាយុបងកំពូលតារាសម្ដែងឈិនឡុងតែពីរឆ្នាំប៉ុណ្ណោះ តែគេទាំងពីរជាមិត្តភ័ក្ដិជិតស្និទ្ធនឹងគ្នាតាំងពីនៅជាសិស្សសាលានាដកម្មចិនជាន់ខ្ពស់ (China Drama Academy) មកម៉្លេះ។
ក្នុងជំនាន់នោះ មានសិស្សសាលានាដកម្មជាន់ខ្ពស់បីនាក់ មានឈ្មោះបោះសំឡេងទូទាំងពិភពលោករហូតមកដល់សព្វថ្ងៃ ក្នុងនោះមាន អាម៉ាប់ ឈិនឡុង និងយិន ពាវ (Yuen Biao) និងតារាសម្ដែងជាច្រើននាក់ទៀត។ អ្នកទាំងបី ជាសិស្សរួមសាលា និងជាសិស្សពូកែផ្នែកសម្ដែង ក្នុងចំណោមសិស្សពូកែទាំង ៧នាក់ដែលគេឱ្យឈ្មោះថា ក្រុម Seven Little Fortune។
ប្រវត្តិសង្ខេប
នៅឆ្នាំ១៩៦១ អាម៉ាប់ មានអាយុ ៩ឆ្នាំ ត្រូវបានឪពុកម្ដាយបញ្ជូនទៅរៀននៅសាលានាដកម្ម ជាន់ខ្ពស់ China Drama Academy។ នៅទីនោះ គេបានចំណាយពេលអស់ ៧ឆ្នាំ។
គាត់ចាប់ផ្ដើមប្រឡូកអាជីពជាតារាសម្ដែងតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ។ នៅអាយុបាន ១៤ឆ្នាំ គ្រូរបស់គាត់បានជ្រើសរើសឲ្យចូលសម្ដែងក្នុងឈុតគ្រោះថ្នាក់ មួយឲ្យក្រុមហ៊ុនថតកុនមួយនៅហុងកុង (ជាតួសម្ដែងជំនួស)។ ការសម្ដែងនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីផលិតករភាពយន្ត។
មុនពេលឈប់រៀន អាប៉ាប់ មានរបួសជាទម្ងន់ ហើយបានសម្រាកនៅលើគ្រែអស់រយៈពេលជាច្រើនខែ។ ក្នុងកំឡុងពេលដេកឈឺលើគ្រែ ទម្ងន់បានឡើងជាលំដាប់ ធ្វើឲ្យ Hung មានមាឌធំតាំងពីពេលនោះរហូតមក។ Hung បានឈប់រៀនត្រឹម អាយុ ១៦ឆ្នាំ។
អត្ថបទផ្សេងៗទៀត៖
- ចង់ដឹងថាតារាភាពយន្តសឹង្ហបុរីទើបស្លាប់ Huang Wenyong មានប្រវត្តិយ៉ាងណា?
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន
- កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត
- ឆាវឆាវ រឿង “សាមកុក” ជានរណា?
- រាជនីសំនៀងមាស អ្នកស្រី សិរីសុទ្ធា ជាកងទ័ពឆ័ត្រយោង (មានវីដេអូ)
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00001569
- ថ្ងៃនេះ562
- ម្សិលមិញ250
- សប្តាហ៏នេះ1551
- ខែនេះ1551
បណ្តាញទំនាក់ទំនងសង្គម

