




ព្រហស្បតិ៍ 20 កុម្ភៈ, ២០១៦
ដោយនិកា
បបូរមាត់ជាផ្នែកមួយដ៏សំខាន់នៅលើទម្រង់មុខរបស់អ្នកដែលអាចបង្កើនសម្រស់របស់អ្នក បានមួយកម្រិតទៀត។ហើយប្រសិនបើបបូរមាត់របស់អ្នកមានពណ៌ផ្កាឈូកទៀតនោះគឺកាន់តែអាចទាក់ទាញក្រសែភ្នែកមហាជនកាន់តែខ្លាំងឡើងតែម្តង។ថ្ងៃនេះប្រិយមិត្តនឹងបានជ្រាបពីវិធីសាស្រ្តល្អៗបែបធម្មជាតិដែលអាចជួយឲ្យបបូរមាត់របស់អ្នក ឡើងពណ៌ផ្កាឈូកដូចលាបក្រែម៖
១) ប្រទាលកន្ទុយក្រពើ៖នេះជាវិធីដ៏ល្អមួយក្នុងការជួយឲ្យបបូរមាត់របស់អ្នកឡើងពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។ចំពោះប្រទាលកន្ទុយក្រពើ អាចការពារបបូរមាត់ស្ងួតនិងកច្ចាត់ភាពកខ្វក់ហើយជួយឲ្យបបូរមាត់ មានភាពស្រស់ថ្លា និងស្រស់ស្អាតបាន។បន្ថែមពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពខ្ពស់ ក្នុងការកច្ចាត់បបូរមាត់ខ្មៅឲ្យប្រែក្លាយជាបបូរមាត់ពណ៌ផ្កាឈូកបាន។
២) ត្រសក់៖ប្រសិនបើអ្នកចង់ធ្វើឲ្យបបូរមាត់របស់អ្នកមានសំណើម និងមានពន្លឺ ត្រសក់អាចជួយអ្នកបាន។វិធីអនុវត្ត៖អ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗរួចយកម៉ាស្សាថ្នមៗលើបបូរមាត់ហើយព្យាយាមធ្វើក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នាលើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។
៣) ប្រេងអូលីវ និងទឹកឃ្មុំ៖វិធីដ៏ប្រសើរមួយទៀតដើម្បីចង់បានបបូរមាត់ពណ៌ផ្កាឈូកគឺអ្នកអាចលាយប្រេងអូលីវ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ។ ចំពោះវីតាមីនEនៃប្រេងអូលីវ អាចជួយឲ្យបបូរមាត់របស់អ្នកទន់រលោងបាន។ ហើយវិធីនេះអ្នកអាចលាបមុនពេលចូលគេង ហើយព្យាយាមធ្វើវិធីនេះជាច្រើនដងឲ្យបាន២សប្តាហ៍។
៤) ទឹកមើមស្ពៃក្រហម(Beetroot) ៖ទឹកមើមស្ពៃក្រហមនេះអាចជួយឲ្យបបូរមាត់ទន់និងឡើងផ្កាឈូកតែម្តង។ ចំពោះស្នាមពណ៌របស់មើមស្ពៃក្រហម អាចជួយកាត់បន្ថយភាពខ្មៅនៃបបូរមាត់។ដូច្នេះអ្នកអាចលាបទឹកមើមស្ពៃក្រហមលើបបូរមាត់របស់អ្នក ហើយវានឹងប្រែក្លាយដូចជាផ្លែCherryពណ៌ក្រហម។
៥) ត្របកផ្កាកុលាប និងប័រ (Butter)៖ចំពោះត្របកផ្កាកុលាបនិងប័រ ជាវិធីដ៏ល្អ ក្នុងការជួយធ្វើឲ្យបបូរមាត់របស់អ្នកឡើងទៅជាពណ៌ផ្កាឈូកបាន។ហើយស្នាមពណ៌ផ្កាឈូក នៅក្នុងផ្កាកុលាបនោះអាចជួយឲ្យចុះអន់ថយ នៃភាពខ្មៅ នៃបបូរមាត់របស់អ្នកបាន។ដូច្នេះអ្នកអាចព្យាយាមធ្វើតាមវិធីងាយៗមួយនេះ ក្នុងរយៈពេល១សប្តាហ៍ហើយអ្នកនឹងឃើញពីភាពខុសគ្នាតែម្តង៕
ប្រភព៖ បរទេស
From:ខ្មែរឡូត
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- ក្លៀកខ្មៅមែនទេ!!! អស់កង្វល់ពីរឿងទាំងនេះទៀតហើយ ដោយវិធីងាយៗធានាថាមានប្រសិទ្ធភាព ១០០%
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- ១០គន្លឹះសម្រាប់គូស្នេហ៍ជ្រើសរើសពេលវេលាសមស្របដើម្បីនាំគ្នាឡើងឋានសួគ៌
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- អប់សក់ ដោយចេកអំបូង
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- សារមន្ទីរយឹនសឹនហូជីមិញ តាំងបង្ហាញរុក្ខជាតិវេជ្ជសាស្ដ្រជាង ៤០០ ប្រភេទ
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម





- ចំនួនអ្នកទស្សនា05794351
- ថ្ងៃនេះ806
- ម្សិលមិញ1184
- សប្តាហ៏នេះ6182
- ខែនេះ24935