




ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
06 February 2014
Love wedding
ទំហំលិង្គរបស់បុរសអាចមិនជាបញ្ហាចោទសម្រាប់ជីវិតលើគ្រែឡើយប៉ុន្តែទោះជាយ៉ាងណាក៏បុរសៗតែងតែចង់ដឹងថាតើទំហំអាប្អូនតូចរបស់ខ្លួនមានមាឌសមសួនឬទេបើធៀបទៅនឹងបុរសដទៃទៀតក្នុងលោក។
ព្រឹត្តិបត្រ Personality and Individual Differences ដែលទើបនឹងចេញផ្សាយបានរកឃើញថាបុរសនៃសាធារណរដ្ឋកុងហ្គោមានលិង្គវែងបំផុតក្នុងលោកដោយជាមធ្យមមានប្រវែងដល់ទៅ១៨សង់ទីម៉ែត្រ។
លទ្ធផលស្រាវជ្រាវចំនួន១១៣ប្រទេសខុសគ្នាបានបង្ហាញបុរសនៅទ្វីបអាហ្វ្រិកមានចំណាត់ថ្នាក់កំពូលខាងមានទំហំលិង្គធំនិងប្រវែងវែងជាងគេបំផុតនៅលើពិភពលោកខណៈបណ្តាបុរសអាស៊ីនៅភូមិភាគឦសានមានទំហំលិង្គតូចជាងគេបំផុត។
ចំពោះបណ្តាប្រទេសអឺរ៉ុបតួលេខទំហំលិង្គបុរសមកពីប្រទេសអ៊ីស្លង់មានទំហំធំជាងគេបំផុតប្រចាំទ្វីប។
ខាងក្រោមជាលទ្ធផលនៃការស្រាវជ្រាវនិងទិន្នន័យទំហំលិង្គជាមធ្យមរបស់បុរសតាមប្រទេសនីមួយៗ។
១.បុរសជនជាតិកុងហ្គោមានលិង្គប្រវែង១៨សង់ទីម៉ែត្រ
២. អេក្វាទ័រ១៧,៧សង់ទីម៉ែត្រ
៣. ហ្គាណា១៧,២សង់ទីម៉ែត្រ
៤.កូឡុំប៊ី១៧សង់ទីម៉ែត្រ
៥. អ៊ីស្លង់១៦,៥សង់ទីម៉ែត្រ
៦. អ៊ីតាលី១៥,៧សង់ទីម៉ែត្រ
៧.បុរសនៅប្រទេសអាហ្វ្រិកខាងត្បូង១៥,២សង់ទីម៉ែត្រ
៨. ស៊ុយអែត១៤,៩សង់ទីម៉ែត្រ
៩. ក្រិក ១៤,៧សង់ទីម៉ែត្រ
១០.អាល្លឺម៉ង់១៤,៤សង់ទីម៉ែត្រ
១១.បុរសជនជាតិនូវែលសេឡង់មានប្រវែង១៣,៩សង់ទីម៉ែត្រ
១២. អង់គ្លេស១៣,៩សង់ទីម៉ែត្រ
១៣. កាណាដា១៣,៩សង់ទីម៉ែត្រ
១៤. អេស្ប៉ាញ១៣,៩សង់ទីម៉ែត្រ
១៥. បារាំង១៣,៤សង់ទីម៉ែត្រ
១៦.អូស្រ្តាលី១៣,២សង់ទីម៉ែត្រ
១៧. រុស្ស៊ី១៣,២សង់ទីម៉ែត្រ
១៨.បុរសមកពីសហរដ្ឋអាមេរិកមានប្រវែង១២,៩សង់ទីម៉ែត្រ
១៩. អៀរឡង់១២,៧សង់ទីម៉ែត្រ
២០. រូម៉ានី១២,៧សង់ទីម៉ែត្រ
២១. ចិន១០,៨៩សង់ទីម៉ែត្រ
២២.ឥណ្ឌា១០សង់ទីម៉ែត្រ
២៣. ថៃ១០,១៦សង់ទីម៉ែត្រ
២៥.កូរ៉េខាងត្បូង៩,៦សង់ទីម៉ែត្រ
២៦.កូរ៉េខាងជើង៩,៦សង់ទីម៉ែត្រ
ទោះ ជាយ៉ាងណាទិន្នន័យពីការស្រាវជ្រាវខាងលើនេះត្រូវបានមតិមួយចំនួនរិះគន់ព្រោះវាគ្រាន់តែជាការប្រមូលបានទិន្នន័យពីបណ្តាគេហទំព័រនានាក្នុងប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះ។ តែយ៉ាងហោចណាស់គេក៏អាចដឹងត្រួសៗនូវទិន្នន័យនៃទំហំប្រវែងលិង្គបុរសៗក្នុងប្រទេសនានានៅលើលោកផងដែរ។
ប្រសិនបើលោកអ្នកជាជនជាតិដែលមិនមានក្នុងបញ្ជីនៃទិន្នន័យស្រាវជ្រាវខាងលើនោះទេ សូមសាកល្បងចូលទៅវេបសាយwww.database-statistics.comដែលមានបង្ហោះនូវបញ្ជីរាយនាមប្រទេសនានាភ្ជាប់ជាមួយនឹងតួលេខប្រវែងលិង្គជាមធ្យមអាយុរបស់បុរសដែលផ្ដល់ព័ត៌មាននិងកម្ពស់ទៅតាមជាតិសាសន៍នីមួយៗផងដែរ។
ទិន្នន័យពីវេបសាយខាងលើនេះក៏បានបង្ហាញមិនខុសពីការស្រាវជ្រាវចុះផ្សាយក្នុងព្រឹត្តិបត្រ Personality and Individual Differencesដែរ។ ជាសង្ខេបបុរសមានប្រវែងលិង្គវែងជាងគេគឺជនជាតិកុងហ្គោគឺជាមធ្យម១៧,៩៣សង់ទីម៉ែត្រ។យោងតាមតារាងនេះបុរសអាស៊ីមានទំហំលិង្គចន្លោះពី១០ទៅ១១សង់ទីម៉ែត្រដោយក្នុងនោះកម្ពុជាស្ថិតនៅតួលេខមធ្យម១០,០៤សង់ទីម៉ែត្រហើយអាយុអ្នកផ្ដល់ព័ត៌មានជាមធ្យម២១,៨ឆ្នាំនិងកម្ពស់ជាមធ្យម១,៦០ម៉ែត្រ។បុរសភូមាមានប្រវែង១០,៧០ ជប៉ុន១០,៩២វៀតណាម១១,៤៧ ថៃ១០,១៦ ចិន១០,៨៩ និងសិង្ហបុរី១១,៥៣សង់ទីម៉ែត្រ៕ PR
by; phnom penh post
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- សារមន្ទីរយឹនសឹនហូជីមិញ តាំងបង្ហាញរុក្ខជាតិវេជ្ជសាស្ដ្រជាង ៤០០ ប្រភេទ
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- វិធីម៉ាស្សាមុខ ឲ្យទទួលបានផលល្អ
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- វិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន!
- យុវតីសម័យថ្មីវៀតណាម ចុះអប់រំក្មេងជំទង់ពីបញ្ហាផ្លូវភេទដ៏រសើបក្នុងសង្គម
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- ឱសថថ្មីជំនួយផ្លូវភេទស្ត្រីមានបញ្ហាពិបាកដល់ត្រើយ
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ក្លៀកខ្មៅមែនទេ!!! អស់កង្វល់ពីរឿងទាំងនេះទៀតហើយ ដោយវិធីងាយៗធានាថាមានប្រសិទ្ធភាព ១០០%
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច





- ចំនួនអ្នកទស្សនា05867249
- ថ្ងៃនេះ540
- ម្សិលមិញ1576
- សប្តាហ៏នេះ540
- ខែនេះ18390