សេចក្តីជូនដំណឹង
  • វេបសាយយើងខ្ញុំស្ថិតក្នុងការអាប់ដេត(សូមអរគុណ)
ហ្គេម Plants vs. Zombies កែ​ប្រែ​ច្រើន​ រហូត​ដល់​កាន់​កាំភ្លើង​បាញ់​គ្នា
បន្ទាប់​ពី PopCap and Electronic Arts បាន​អះអាង​បញ្ជាក់​ប្រាប់​ពី​ហ្គេម Plants vs. Zombies: Garden Warfare ពិត​ជា​នឹង​មាន​លេង​បាន​នៅ​លើ​ឧបករណ៍​ហ្គេម Xbox One និង Xbox 360 មក ​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ឈុត​វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​សង្គ្រាម​បាញ់​ប្រហារ​គ្នា​យ៉ាង​ជក់​ចិត្ត។

Plants vs. Zombies: Garden Warfare ក៏​ជា​ប្រភេទ​ហ្គេម​ចម្បាំង​រវាង​ផ្កា និង​ខ្មោច តែ​ការ​លេង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ហ្គេម Plants vs. Zombies ទាំង​វគ្គ១ និង​វគ្គ២ ព្រោះ​ហ្គេម​ថ្មី​សម្រាប់​លេង​នៅ​លើ Game Console ខាង​លើ​មាន​លក្ខណៈ​បាញ់​ប្រហារ។ តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ហ្គេម​ថ្មី​នេះ នឹង​ចេញ​ឱ្យ​លេង​បាន​នៅ​លើ Xbox One និង Xbox 360 ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៤ ក្រោយ​នេះ ហើយ​បន្ទាប់​នឹង​មាន​នៅ​លើ PC។

យ៉ាងណាមិញ ដើម្បី​ស្រាយ​ចម្ងល់​ប្រភេទ​នៃ​ការ​កម្សាន្ត​បាញ់​គ្នា​ជក់​ចិត្ត​យ៉ាង​ណា​នោះ ក្រុមហ៊ុន EA និង PopCap បាន​ចេញ​វីដេអូ​រយៈពេល​ជាង ៩ នាទី​ដូច​ខាង​ក្រោម៖

មើលផ្សេងៗទៀត
កោង​ដូច​គ្នា G Flex និង Galaxy Round តើ​មួយ​ណា​អស្ចារ្យ​​ជាង?
យុវតី​មក​ពី​ជន​បទ​ ជិះ​តែ​កង់​ទៅ​រៀន​ ប្រឡង​បាន​និទ្ទេស​A!
​កំពូល​​មនុស្ស​បរាជ័យ​ដ៏សែនជោគជ័យ
សាច់​ឆាស៊ីវ​​​អីគេ​ហ្នឹង​ រសជាតិ​ម៉េច​ទៅ?
Mutu លែង​បាន​ជាប់​ជម្រើស​ជាតិ​ដោយសារ​​កាត់​ត​រូប​​គ្រូ​បង្វឹក​​ដាក់​មុ...
គ្មាន​ខ្សែ​ពិបាក​​រក​ការងារ​ធ្វើ​?
ព្រឹត្តិការណ៍​​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ​​​​ដក់​ជាប់​ក្នុង​​ចិត្ត​...
ដឹង​នៅ​ Vespa ម៉ាក​នេះ​តម្លៃ​ប៉ុន្មាន?
First12 Next Last(16 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00047762
  • ថ្ងៃនេះ28
  • ម្សិលមិញ161
  • សប្តាហ៏នេះ844
  • ខែនេះ44477
បណ្តាញទំនាក់ទំនងសង្គម