សេចក្តីជូនដំណឹង
  • វេបសាយយើងខ្ញុំស្ថិតក្នុងការអាប់ដេត(សូមអរគុណ)
Mutu លែង​បាន​ជាប់​ជម្រើស​ជាតិ​ដោយសារ​​កាត់​ត​រូប​​គ្រូ​បង្វឹក​​ដាក់​មុខ​ Mr Bean
ខ្សែ​ប្រយុទ្ធ​ Adrian Mutu ​ត្រូវ​បាន​ដាក់​បម្រាម​មិន​ឱ្យ​ជាប់​ជម្រើស​ជាតិ​រ៉ូម៉ានី​​ជា​រៀង​រហូត​ បន្ទាប់​ពី​យក​រូប​គ្រូ​បង្វឹក​មក​លេង​សើច​ដោយ​កាត់​ត​ប្រៀបប្រដូច​ទៅ​នឹង​អ្នក​កំប្លែង​ដ៏​ល្បី​របស់​អង់គ្លេស Mr Bean។

អត្ថបទ​៖ Adrian Mutu ចង់​យក​ទារក​ជាប់​ក្នុង​លូ​បង្គន់​នៅ​ចិន​ទៅ​ចិញ្ចឹម

ដំណើរ​ដើម​ទង​ដំបូង​ឡើយ​គឺ មួយ​រយៈ​មុន ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ដែល​សម្បូរ​រឿង​អាស្រូវ​រូប​នេះ​មិន​ត្រូវ​បាន​គ្រូ​បង្វឹក​សញ្ជាតិ​រ៉ូម៉ានី​ Victor Piturca ​កោះហៅ​ឱ្យ​ជាប់​ជម្រើស​ជាតិ។ យ៉ាង​ណា​ក្ដី ​អតីត​សមាជិក​ក្លិប​ Dinamo Bucuresti, Inter Milan, Parma, Chelsea, Juventus, Fiorentina និង Cesena ​ដែល​កំពុង​លេង​ឱ្យ​ក្លិប​ Ajaccio នៃ​លីក​បារាំង​រូប​នេះ ​រំពឹង​ក្នុង​ចិត្ត​ថា​នឹង​បាន​ជាប់​ក្នុង​បញ្ជី​របស់​​លោក Piturca ពេល រ៉ូម៉ានី ​លេង play-off ទល់​នឹង ​ក្រិក ​ដណ្ដើម​កៅអី​ទៅ​លេង​ World Cup ​នៅ​ប្រេស៊ីល។ ​

អត្ថបទ​៖ ដឹង​ទេ​ថា​១០​ឆ្នាំ​មក​នេះ​ Abramovich ​ចាយ​លុយ​អស់​ប៉ុន្មាន​ដើម្បី​ទិញ​កីឡាករ​មក​ Chelsea​?​

ប៉ុន្តែ​រឿងរ៉ាវ​មិន​បាន​កើត​ឡើង​ដូច​ការ​ប៉ង​ប្រាថ្នា​របស់​គេ​ឡើយ​ ដោយ​ត្រូវ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មើល​រំលង​ដដែល។ ​ការណ៍​នេះ​នាំ​ឱ្យ​​រូប​គេ​មិន​សប្បាយ​ចិត្ត ហើយ​ក៏​កាត់​ត​រូបភាព​ឌឺ​គ្រូ​បង្វឹក​ដាក់​រូប​តារា​កំប្លែង​ដ៏​ល្បី​ល្បាញ​លើ​លោក​ Rowan Atkinson ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ Mr Bean ​រួច​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

អត្ថបទ​៖ ទី​បំផុត​ World Cup 2014 រក​ឃើញ​ក្រុម​ទាំង​៣២ហើយ

ភ្លាម​ៗ​បន្ទាប់​ពី​បង្ហោះ​រូប​នោះ​រួច ​អតីត​ជយលាភី​កីឡាករ​បាល់ទាត់​ល្អ​ជាង​គេ​បំផុត​របស់​រ៉ូម៉ានី​ (Romanian Footballer of the Year) ​ប្រចាំ​ឆ្នាំ​២០០៣, ២០០៥, ២០០៧ ​និង​២០០៨ ​បាន​លុប​ចេញ​វិញ​ដែរ ​ប៉ុន្តែ​​គ្មាន​ប្រយោជន៍​ឡើយ ​ព្រោះ​សហព័ន្ធ​កីឡាបាល់ទាត់​រ៉ូម៉ានី​ (FRF) បាន​ដឹង​ពី​រឿង​នេះ​ទៅ​ហើយ។ ជា​លទ្ធផល FRF ផ្ញើ​លិខិត​មួយ​​ប្រាប់​​កីឡាករ​រូប​នេះ​ឱ្យ​ដឹង​ថា​រូប​គេ​អស់​ឱកាស​ជាប់​ជម្រើស​ជាតិ​ទៀត​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ។

Mutu ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​រ៉ូម៉ានី​តាំង​ពី​ឆ្នាំ​២០០០​មក ហើយ​ធ្លាប់​ចូលលេង​បាន​៧៧​លើក​និង​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ប្រទេស​បាន​ច្រើន​ជាង​គេ​បំផុត ដោយ​រក​បាន​៣៥​គ្រាប់​ស្មើ​​កំណត់ត្រា​របស់​លោក​ Gheorghe Hagi៕​
មើលផ្សេងៗទៀត
ហ្គេម Plants vs. Zombies កែ​ប្រែ​ច្រើន​ រហូត​ដល់​កាន់​កាំភ្លើង​បាញ់​គ្នា
កោង​ដូច​គ្នា G Flex និង Galaxy Round តើ​មួយ​ណា​អស្ចារ្យ​​ជាង?
យុវតី​មក​ពី​ជន​បទ​ ជិះ​តែ​កង់​ទៅ​រៀន​ ប្រឡង​បាន​និទ្ទេស​A!
​កំពូល​​មនុស្ស​បរាជ័យ​ដ៏សែនជោគជ័យ
សាច់​ឆាស៊ីវ​​​អីគេ​ហ្នឹង​ រសជាតិ​ម៉េច​ទៅ?
គ្មាន​ខ្សែ​ពិបាក​​រក​ការងារ​ធ្វើ​?
ព្រឹត្តិការណ៍​​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ​​​​ដក់​ជាប់​ក្នុង​​ចិត្ត​...
ដឹង​នៅ​ Vespa ម៉ាក​នេះ​តម្លៃ​ប៉ុន្មាន?
First12 Next Last(16 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00047762
  • ថ្ងៃនេះ28
  • ម្សិលមិញ161
  • សប្តាហ៏នេះ844
  • ខែនេះ44477
បណ្តាញទំនាក់ទំនងសង្គម