សេចក្តីជូនដំណឹង
  • ធ្លាប់​តែ​ឃើញ Device ប្រភេទ Phablet មួយ​ចំនួន​ជាក់​ស្ដែង​មាន​សែស្រឡាយ Galaxy Note របស់ Samsung ​មាន​ភ្ជាប់​មក​ជា​មួយ​ប៊ិច​សម្រាប់​ប្រើ​យ៉ាង​ងាយស្រួល ដោយ​ឡែក​សម្រាប់ iPad វិញ​ក៏​មិន​អន់​ដែរ គឺ​មាន​ខ្មៅដៃ​ទុក​សម្រាប់​ការងារ​គូរ​រូប​បាន​យ៉ាង​ស្ទាត់​ជំនាញ។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេស​ Fifty Three។ នេះ​ប្រាកដ​ជា​ត្រូវ​ចិត្ត​សម្រាប់​អ្នក​មាន​ចំណូល​ចិត្ត​ខាង​គំនូរ​ជា​មិន​ខាន ព្រោះ​ខ្មៅដៃ​ដែល​គេ​ឱ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Pencil នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គូរ​គំនូរ។ ខ្មៅដៃ​នេះ​មាន​សណ្ឋាន​ទ្រវែង​ហើយ​មាន​មុំ​កែង ផលិត​ពី​ឈើ ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​ចន្លោះ​ក្បែរ​ ៥០ដុល្លារ​ទៅ ៦០ដុល្លារ។
គ្មាន​ខ្សែ​ពិបាក​​រក​ការងារ​ធ្វើ​?
មនុស្ស​​មួយ​ចំនួន​ដែល​ស្វែង​រក​ការងារ​ធ្វើ​មិន​បាន​តែងតែ​ចោទ ឬ​បន្ទោស​ថា​ ​មក​ពី​ខ្លួន​មិន​ស្គាល់​គេ ទើប​មិន​អាច​មាន​ការងារ​ធ្វើ​ ឬ​គេ​បក្ស​ពួក​និយម​​ ជ្រើសរើស​តែ​បងប្អូន ឬ​មិត្តភ័ក្តិ​របស់​គេ​តែ​ប៉ុណ្ណោះ​។ តើ​គ្មាន​ខ្សែ ​​ឬ​បណ្ដាញ​ពិត​ជា​មិន​អាច​រក​ការងារ​ធ្វើ​បាន​ ឬ​យ៉ាងណា?

យុវជន ប៉ុល សៀងហេង និស្សិត​ឆ្នាំ​ទី​២ ជំនាញ​អក្សរសាស្ត្រ​អង់​គ្លេស​ នៅ​ IFL ដែល​មិន​ទាន់​បាន​ការងារ​ធ្វើ​នៅ​​ឡើយ​​ បាន​និយាយ​​ពីការ​យល់​ឃើញ​របស់​ខ្លួន​​​ថា ​ការ​បាន​​​ការងារ​តាម​ខ្សែ​បណ្ដាញ គឺ​ទីណា​ក៏​មាន​ដែរ ជា​រឿង​ធម្មតា​ទេ។ ពេល​មាន​ផល​ប្រយោជន៍​គេ​​ គេ​​មើល​ឃើញ​បងប្អូន​កូន​ក្មួយ​​គេ​មុន​ ហើយ​គេ​មិន​ដែល​មើល​អ្នក​មក​ពី​​ក្រៅ​មុន​​នោះ​ទេ។ កន្លែង​ណា​ក៏​វា​ដូច​តែ​គ្នា។

ជាក់​ស្ដែង​យុវជន ម៉ុក យ៉ារិន បុគ្គលិក​ក្រុមហ៊ុន​កាំបូកូថប់ បាន​​និយាយ​ពី​​បទ​​ពិសោធន៍​របស់​​ខ្លួន​​ថា ពិត​ជា​យ៉ាង​នេះ​មែន បើ​មិន​ស្គាល់​គេ​ទេ ចប់​ហើយ ​កុំ​សង្ឃឹម​ថា​រក​ការងារ​បាន​ធ្វើ​​​ឲ្យ​សោះ។ តាម​រយៈ​បទពិសោធន៍​យ៉ារិន​ផ្ទាល់​ គឺ​ធ្លាប់​បាន​​​ដាក់​​៣​ក្រុមហ៊ុន​ហើយ​ ​មិន​ដែល​​ជាប់​ទេ​ ដល់​​មាន​​បង​ស្គាល់​គេ​​នៅ​ក្រុមហ៊ុន​មួយ​ ដាក់​ពាក្យ​ទៅ​ ក៏​​ជាប់​បាន​សម្ភាសន៍​ភ្លាម​តែ​ម្ដង។

យុវជន ម៉ុក យ៉ារិន បាន​បន្ថែម​ថា៖ “​ពេល​សម្ភាសន៍​ មេ​បរទេស​ជា​អ្នក​សម្ភាសន៍​ផ្ទាល់។ ​ខ្ញុំ​មាន​សមត្ថភាព​អាចទៅ​​​រួច​​ ក៏​ជាប់​បាន​ធ្វើ​រហូត​តែ​ម្ដង​ទៅ”។

ដូច​គ្នា​ដែរ​ លោក ឌី សុខពិសិដ្ឋ គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ប៊ែលតុន បាន​ឲ្យ​ដឹង​ថា សម្រាប់​លោក​មិន​មែន​ខ្សែ​ទេ​ គឺ​បណ្ដាញ​តែ​ម្ដង​ មាន​ន័យ​ថា​ ស្គាល់​គ្នា​ ប្រាប់​ដំណឹង​លឿន​​ជាង​ចាំ​មើលសេចក្ដី​​​ប្រកាស​រើស​បុគ្គលិក​តាម​ដំណើរ​​។ ពិសិដ្ឋ​បាន​បន្ថែម​ថា៖ “គ្រាន់​​តែ​មាន​​ខ្សែ​ ​វា​រហ័ស​បាន​សម្ភាសន៍​ និង​ឆាប់​​ទុក​ចិត្ត​ជាង​អ្នក​​អត់​ខ្សែ​”។

យ៉ាងណា​ក៏​ដោយ​ លោក ឌី សុខពិសិដ្ឋ និយាយ​​ដូច្នេះ​​ថា៖ “រឿង​តួនាទី​ សំខាន់​ដំបូង​​គេ​មើល​គ្នា​គេ​មែន​ ប៉ុន្តែ​បើសិនជា​តួនាទី​តូច​តាច ​មិន​សូវ​សំខាន់​ គឺ​គេ​អាច​យក​អ្នក​​ពី​ក្រៅ​មក​ធ្វើ​ដែរ​”។

ផ្ទុយ​​ពី​​គេ​ កញ្ញា ថារី អតីត​​សិស្ស​​សាលា​ភាសា​ចិន​ទួនហ្វា​ បាន​​​បដិសេធ​​ថា ​កញ្ញា​មិន​ដែល​រក​ការងារ​ធ្វើ​​ពឹង​ខ្សែ​ ឬ​ខ្នង​អ្វី​នោះ​ទេ គឺ​ពឹង​សមត្ថភាព​ទាំង​ស្រុង ព្រោះ​តាំង​ពី​ដាក់​រក​ការងារ​ធ្វើ​មក​​៣​ទៅ​៤​ក្រុមហ៊ុន​ហើយ ​លា​ឈប់​រក​ការងារ​ធ្វើ​ថ្មី​ទៀត​ ​មិន​មាន​ស្គាល់​នរណា​​សោះ​​ ក៏​នៅ​តែ​ជាប់​ដែរ​។ ថារី​បាន​បន្ថែម​ថា៖ “ដូច្នេះ​មិន​មែន​ទាល់​ទែ​មាន​ខ្សែ​បណ្ដាញ​ទើប​រក​ការងារ​ធ្វើ​នោះ​ទេ”។

ចុះ​មិត្ត​យុវវ័យ​​យល់​​យ៉ាង​​ណា​​ដែរ​​ចំពោះ​​បញ្ហា​​នេះ?
មើលផ្សេងៗទៀត
ហ្គេម Plants vs. Zombies កែ​ប្រែ​ច្រើន​ រហូត​ដល់​កាន់​កាំភ្លើង​បាញ់​គ្នា
កោង​ដូច​គ្នា G Flex និង Galaxy Round តើ​មួយ​ណា​អស្ចារ្យ​​ជាង?
យុវតី​មក​ពី​ជន​បទ​ ជិះ​តែ​កង់​ទៅ​រៀន​ ប្រឡង​បាន​និទ្ទេស​A!
​កំពូល​​មនុស្ស​បរាជ័យ​ដ៏សែនជោគជ័យ
សាច់​ឆាស៊ីវ​​​អីគេ​ហ្នឹង​ រសជាតិ​ម៉េច​ទៅ?
Mutu លែង​បាន​ជាប់​ជម្រើស​ជាតិ​ដោយសារ​​កាត់​ត​រូប​​គ្រូ​បង្វឹក​​ដាក់​មុ...
ព្រឹត្តិការណ៍​​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ​​​​ដក់​ជាប់​ក្នុង​​ចិត្ត​...
ដឹង​នៅ​ Vespa ម៉ាក​នេះ​តម្លៃ​ប៉ុន្មាន?
First12 Next Last(16 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា00000084
  • ថ្ងៃនេះ66
  • ម្សិលមិញ0
  • សប្តាហ៏នេះ66
  • ខែនេះ66
បណ្តាញទំនាក់ទំនងសង្គម