16/05/2015
ពាក្យថា"ឧត្ដមស្វាមីឧត្ដមភរិយា"បុរសស្ត្រីណាក៏ប្រាថ្នាបានដែរតែគេត្រូវលុះនូវគន្លងលក្ខខ័ណ្ឌច្រើនយ៉ាងស្របទៅតាមពាក្យប្រដៅទូន្មានរបស់ចាស់ទុំខ្មែរយើង។ចាស់បុរាណខ្មែរតែងពោលប្រៀនប្រដៅថាបុរសទាំងឡាយណាដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយត្រូវសង្គ្រោះនាងដោយកិច្ច៥ចំណុចគឺ៖
ចំណុចទី១៖ ប្រដៅសព្វសារពើពោលពាក្យពីរោះសរសើរដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ដល់ភរិយា ។ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណាគប្បីសង្គ្រោះស្ត្រីនោះដោយទំនុកបម្រុងគ្រឿងប្រើប្រាស់មិនឲ្យខ្វះខាតបានដល់សំលៀកបំពាក់ជាដើម ។
ចំណុចទី២៖ មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។មិនត្រូវប្រមាទមើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយាគប្បីប្រើពាក្យសម្ដីផ្អែមល្ហែមពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ភរិយាមានកំហុសបន្តិចបន្តួចក៏គួរអត់ឱនឲ្យហើយទូន្មានដោយសេចក្ដីល្អ ។កាលណាបើយើងប្រើតែមធ្យោបាយត្រជាក់ដាក់ភរិយាទៅយើងនឹងទទួលផលល្អពីភរិយាវិញដោយគេនឹកឃើញថាជាដំបូន្មានល្អគួរឲ្យប្រតិបត្តិតាម។
ចំណុចទី៣៖ មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ព្រំដែនជាប្ដីយកកំពូលស្នេហារបស់ខ្លួនទៅបូជាដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយាត្រូវប្រកាន់ខ្ជាប់នូវនាទីថាជាស្វាមីរបស់គេដោយពិត។
ចំណុចទី៤៖ប្រគល់នូវរបស់របរទាំងពួងឲ្យមានឥស្សរភាពដល់ភរិយាប្រគល់អំណាចឲ្យជាធំ ជាស្រ្តីមេផ្ទះជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិរក្សាថែទាំលំអរគេហស្ថានព្រោះភរិយាទុកជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថានសមនិងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី ចេះសំចៃទុក
មានផ្ទះស្រណុក ត្បិតភរិយាជា
ចំណុចទី៥៖ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់តាមកាលៈទេសៈនិងសម័យនិយម។ រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯងនិងអ្នកផង បុរសស្វាមីត្រូវឃុំគ្រងកុំបីរំលងការរក្សា ។
From:

From; kqube.net
- ចំនួនអ្នកទស្សនា05476663
- ថ្ងៃនេះ568
- ម្សិលមិញ1723
- សប្តាហ៏នេះ5041
- ខែនេះ22485