10/01/2020
រដ្ឋាភិបាលថៃគ្រោងនឹងសាងសង់ផ្ទះចំនួន ១,២ លានខ្នងបន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ និងប្រឡាយដែលរងផលប៉ះពាល់ពីការរុះរើរបស់រដ្ឋាភិបាល។ ផែនការនេះត្រូវបានប្រកាសដោយលោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រីថៃកាលពីពេលថ្មីៗនេះក្នុងដំណើរជិះទូកតាមបនញដោយប្រឡាយ Khlong Lat Phrao ប្រវែង ១០ គីឡូម៉ែត្រដែលមានសហគមន៍ចំនួន ១៥ ដើម្បីពិនិត្យមើលការសាងសង់ផ្ទះដែលស្ថិតនៅក្រោមគម្រោង។
ជាមួយគ្នានេះដែរគោលបំណងក្នុងការសាងសង់ផ្ទះថ្មីចំនួន ១,២ លានខ្នងនេះ គឺដើម្បីផ្លាស់ទីលំនៅរបស់ប្រជាជនចេញពីបណ្ដោយទន្លេ ដែលអាចឲ្យរដ្ឋាភិបាលសាងសង់ទំនប់ទឹកខ្ពស់ៗ ដើម្បីការពារទឹកជំនន់ដែលនឹងអាចបំផ្លាញទីក្រុង ផ្ដល់ឲ្យប្រជាពលរដ្ឋនូវគុណភាពនៃជីវិត គឺប្រសើរជាងមុនព្រោះប្រជាជនមានផ្ទះថ្មី ការរចនា និងធាតុនៃផ្ទះថ្មីធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរ ហើយងាយស្រួលក្នុងការរក្សាអនាម័យ។ មិនតែប៉ុណ្ណោះគម្រោងលំនៅដ្ឋានរបស់រដ្ឋាភិបាល គឺទីតាំងថ្មីស្ថិតនៅជិតទីតាំងចាស់ដែលអាចឲ្យអ្នកស្នាក់នៅ នៅជិតមិត្តភក្តិ និងកន្លែងធ្វើការរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថាកន្លងមករដ្ឋាភិបាលសម្រេចបានគោលដៅមុនដែលត្រូវបានកំណត់ក្នុងការសាងសង់ផ្ទះចំនួន ១២ ម៉ឺនខ្នងរួចមកហើយ។ ហើយក្នុងឆ្នាំ២០១៦ គណៈរដ្ឋមន្រ្តីបានចាត់តាំងវិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ ដើម្បីអភិវឌ្ឍសហគមន៍ចំនួន ៧៤ និង ១១,០០៤ គ្រួសារនៅតាមបណ្តោយប្រឡាយ Khlong Lat Phrao និង Khlong Prem Prachakon។ បន្ថែមពីនេះគិតត្រឹមខែធ្នូឆ្នាំមុនការសាងសង់ផ្ទះបានចាប់ផ្តើមនៅក្នុងសហគមន៍តែ ៣៥ រួចមកហើយ៕
អត្ថបទ៖ លីនី
From : khmernot
- រដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈកាន់តែច្រើន ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ(10-01-2020)
- Big Bang និង 2NE1ឈ្នះ YouTube Music Awards 2015(03-03-2015)
- រូបថតដ៏កម្រមួយសន្លឹក តារាសម្ដែងខ្មែរអំឡុងទសវត្សរ៍ទី៦០-៧០ អ្នកស្គាល់តារាណាខ្លះ?(01-01-1970)
- ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?(01-01-1970)
- ២៥ រូប បង្ហាញម៉ូដសក់ខុសគ្នារបស់ ព្រាប សុវត្ថិ ប្រិយមិត្តពេញចិត្តម៉ូដសក់មួយណា? (01-01-1970)
- អីយ៉ា តារាថៃនាំគ្នាច្រៀងចម្រៀងប្រទេសអាស៊ានទាំង១០ ក្នុងនោះមានខ្មែរដែរ ជួយស្ដាប់គ្នាមើល៍! (01-01-1970)
- ដឹងថា…ក្នុងប្រវត្តិសាស្ត្រភាពយន្តខ្មែរ តារាណាខ្លះធ្លាប់ថតស្រាតទេ? (01-01-1970)
- តារាចំរៀងថៃ ត្រូវបានចាប់ខ្លួន និងផាកពិន័យបន្ទាប់ពីលេងហ្គេម ice bucket នៅកូរ៉េខាងត្បូង (មានវីដេអូ)(01-01-1970)
- មានអ្វីប្លែកខ្លះពី លោក ព្រាប សុវត្ថិ តាំងពីឆ្នាំ ១៩៩៨ ដល់ ២០១4 ?(01-01-1970)
- ដឹងថាសាក់ឡូទម្រាំមានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក ខ្សែជីវិតគាត់ជូរចត់ប៉ុណ្ណាទេ?(01-01-1970)
- រំលឹកប្រវត្តិ វីរសិល្បករ លោកតា ស៊ីន ស៊ីសាមុត(01-01-1970)
- កំពូលទីប្រឹក្សា ជូ កឺលាង រឿង”សាមកុក” ចូលខ្លួនមកលាតត្រដាងពីជីវិតពិត(01-01-1970)
- ឆាវឆាវ រឿង “សាមកុក” ជានរណា?(01-01-1970)
- ឈិនឡុងរស់ឡើងវិញ មករំលឹកខ្សែជីវិតប្រាប់មិត្តអ្នកអាន(01-01-1970)
- ចំនួនអ្នកទស្សនា05523080
- ថ្ងៃនេះ183
- ម្សិលមិញ925
- សប្តាហ៏នេះ5405
- ខែនេះ27532