25/08/2020
ក្រុងហាណូយ៖ ហួង បានរម្លូតកូន ២ ដងក្នុងរយៈពេល ២ ឆ្នាំ។ គ្មាននរណាបាននិយាយជាមួយនាងអំពីបញ្ហាផ្លូវភេទ ទាំងឪពុកម្ដាយ ទាំងគ្រូបង្រៀន និងសូម្បីតែមិត្ដភក្ដិដែលបានដឹងតិចតួចបំផុតពីនាង។
យុវតីវ័យ ២០ ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «គួរឲ្យខ្លាចបំផុតពេលបានដឹងថា ខ្ញុំមានផ្ទៃពោះ។ ខ្ញុំគិតថា បើមានការអប់រំអំពីបញ្ហាផ្លូវភេទ យើងនឹងធ្លាក់ចូលក្នុងអន្ទាក់ជីវិតនេះដែរ»។
មិនមែនតែ ហួង ទេដែលកើតបញ្ហានេះ។ កង្វះការអប់រំផ្លូវភេទទាំងនៅផ្ទះ ឬសាលារៀនក្នុងប្រទេសវៀតណាម ជាលទ្ធផលនៃការពឹងអាស្រ័យលើការរម្លូតកូនជាវិធានការគ្រប់គ្រងកំណើត។
កញ្ញា លិញ ហួង អាយុ ២៣ ឆ្នាំ កំពុងបំពេញបេសកកម្មផ្លាស់ប្ដូរអត្ដចរិតហួសសម័យក្នុងប្រទេសមិនធ្លាប់បើកទូលាយក្នុងការជជែកអំពីបញ្ហាសិច ឬភេទសម្ព័ន្ធ បាននិយាយថា៖ «ការជជែកអំពីសិចមិនមែនជាប្រធានបទត្រូវហាមឃាត់ឡើយ»។
លិញ បានរំឭកថា គ្រូជីវវិទ្យាបង្រៀនមុខវិជ្ជាបន្ដពូជដោយមិនពន្យល់អ្វីទៅជាសិចទៅកាន់សិស្សសាលាអាយុខ្ទង់ ១៣ ឆ្នាំ ដែលមិនមានបំណងចង់ដឹងដែរនោះទេ។
យុវតីរូបនេះ បានឲ្យដឹងថា ឪពុកម្ដាយមិនដែលលើកយកបញ្ហាផ្លូវភេទមកនិយាយ ហើយសង្គមក៏មិនខ្វាយខ្វល់អ្វីទៅជាការអប់រំផ្លូវភេទ និងធ្វើតាមរបៀបណាឡើយ។
ជាមួយមិត្ដភក្ដិអាយុខ្ទង់ ២០ ឆ្នាំស្ដើង លិញ បានបង្កើតក្រុមហ៊ុនថ្មីដែលអប់រំពីបញ្ហាសុខភាពផ្លូវភេទ WeGrow Edu ក្នុងទីតាំងការងាររួមនៅក្រុងហាណូយ ជាទីដែលពួកគេរៀបចំកញ្ចប់កាដូញាត់សំឡីអនាម័យ ឧបករណ៍តេស្ដគភ៌ និងស្រោមអនាម័យ ព្រមទាំងការណែនាំអំពីវិធី និងពេលវេលាដែលយុវវ័យគួរប្រើវា។
នៅឆ្នាំ ២០១៩ តួលេខរម្លូតកូនផ្លូវការបានធ្លាក់ចុះមកត្រឹម ១២ ករណី សម្រាប់រាល់កំណើតទារក ១០០ នាក់ ទោះបីជា UNFPA បានឲ្យដឹងថា តួលេខពិតត្រូវបានជឿថាមានខ្ពស់ជាងនេះក្ដី។
WeGrow Edu ដែលបានទទួលមូលនិធិ ១ ផ្នែកពីស្ថានទូតអាមេរិកប្រចាំវៀតណាម ពេលនេះកំពុងធ្វើការជាមួយសាលារៀនចំនួន ២០ នៅក្រុងហាណូយ។ ខណៈប្រអប់កាដូមានតម្លៃ ៥០ ដុល្លារ ដែលលើសពីសមត្ថភាពរបស់ឪពុកម្ដាយវៀតណាមទូទៅ កញ្ញា លីញ បាននិយាយថា តម្រូវការមានខ្ពស់។
នាងនិយាយថា៖ «ពេលមិត្តភក្ដិខ្ញុំទទួលប្រអប់កាដូ គេបានសារភាពថា ជាលើកដំបូងហើយដែលបានស្ទាបស្រោមអនាម័យ»៕ AFP/HR
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- ធ្វើយ៉ាងណាទើបស្អាតអស្ចារ្យដោយមិនចាំបាច់ Make-up!
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- ទម្រង់មុខអក្សរVពេញនិយមនៅអាស៊ី
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- អប់សក់ ដោយចេកអំបូង
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- អន់ចិត្ត មិត្តភក្តិចំអកពេក នារីវ័យក្មេងម្នាក់ ខំប្រឹងសម្រកទម្ងន់ រហូតក្លាយជាស្រីស្អាត
- ១០គន្លឹះសម្រាប់គូស្នេហ៍ជ្រើសរើសពេលវេលាសមស្របដើម្បីនាំគ្នាឡើងឋានសួគ៌
- មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
- ចំនួនអ្នកទស្សនា05523080
- ថ្ងៃនេះ183
- ម្សិលមិញ925
- សប្តាហ៏នេះ5405
- ខែនេះ27532