បេក្ខនារីបវរកញ្ញាកូរ៉េខាងត្បូងឆ្នាំ២០១៣មានទម្រង់មុខអក្សរV ស្រដៀងៗគ្នា។
រាល់ដងពេលដែលយើងសម្លឹងមើលទៅរូបថតតារាកូរ៉េដ៏ស្រស់ស្អាតនោះយើងសង្កេតឃើញថាផ្ទៃមុខរបស់ពួកគេសុទ្ធសឹងតែមានទម្រង់ប្រហាក់ប្រហែលគ្នា។
ថ្មីៗនេះក្នុងការប្រកួតបវរកញ្ញាប្រទេសកូរ៉េខាងត្បូងពេលដែលគេដាក់រូបថតបេក្ខនារីទាំង២០នាក់នោះតម្រៀបគ្នាគេសង្កេតឃើញថាទម្រង់មុខរបស់ពួកនាងស្រដៀងគ្នាណាស់ពោលគឺជាប្រភេទផ្ទៃមុខទម្រង់អក្សរ V។ប៉ុន្តែនេះមិនបានន័យថាស្ត្រីជនជាតិអាស៊ីសុទ្ធតែកើតឡើងមកមានទម្រង់មុខដូចគ្នានោះទេ។ខណៈដែលប្រទេសកូរ៉េខាងត្បូងឈរនៅលេខរៀងទី១ខាងសម្បូរនារីធ្វើការកែសម្ផស្សច្រើនជាងគេក្នុងលោកនោះអ្នកជំនាញបានសន្និដ្ឋានថាសម្រស់បវរកញ្ញាកូរ៉េទាំងនោះកើតចេញពីការច្នៃប្រឌិតរបស់វេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្សដើម្បីទទួលបានផ្ទៃមុខមួយដែលកំពុងពេញនិយមគឺទម្រង់អក្សរVនេះឯង។
ដើម្បីឈានចូលទៅដល់ការស្វែងយល់អំពីថាតើធ្វើយ៉ាងណាដើម្បីទទួលបានផ្ទៃមុខអក្សរV យើងគួរស្វែងយល់អំពីភាពខុសគ្នារវាងផ្ទៃមុខនិងទម្រង់មុខរបស់ជនជាតិអាស៊ី និង អឺរ៉ុបជាមុនសិន។
ភាពខុសគ្នារវាងទម្រង់មុខស្ត្រីអាស៊ីនិងអឺរ៉ុប
ស្ត្រីជនជាតិអាស៊ីនិងអឺរ៉ុបក្រៅអំពីពណ៌សម្បុរដែលមានភាពខុសគ្នាទម្រង់ផ្ទៃមុខកោសិកាខ្លាញ់នៅក្រោមស្បែកនិងរចនាសម្ពន្ធស្បែកក៏មិនដូចគ្នាដែរ។សូម្បីតែនៅក្នុងចំណោមជនជាតិអាស៊ីដូចគ្នាក៏យើងឃើញថាផ្ទៃមុខក៏ខុសគ្នាដែរ ដូចជាប្រទេសជប៉ុនដែលប្រជាជនមានទម្រង់មុខវែងថ្ពាល់ធំចំណែកឯជនជាតិចិនមានទម្រង់មុខតូចជាដើម។ដោយឡែកចំពោះឆ្អឹងផ្ទៃមុខរបស់ជនជាតិអាស៊ីយើងសង្កេតឃើញថាឆ្អឹងថ្ពាល់របស់គាត់មានទំហំធំចេញមកក្រៅបើធៀបជាមួយនឹងឆ្អឹងថ្ពាល់របស់ជនជាតិអឺរ៉ុបដែលមានសភាពតូចនឹងលយមកមុខ។រីឯផ្ទៃមុខជនជាតិអឺរ៉ុបយើងសង្កេតឃើញថាមានប្រវែងវែងនិងចង្កាស្រួចផ្ទុយអំពីជនជាតិអាស៊ីដែលមានមុខខ្លីសំប៉ែតនិងឆ្អឹងថ្គាមធំជាដើម។នៅផ្នែកច្រមុះភាពខុសគ្នាដ៏សំខាន់មួយគឺជនជាតិអាស៊ីមានច្រមុះពុំសូវមានក្តោងស្លាបច្រមុះធំនិងចុងច្រមុះរីកខុសអំពីជនជាតិអឺរ៉ុបដែលមានឆ្អឹងច្រមុះខ្ពស់ស្រួចចុង។
ឆ្អឹងថ្គាមធំរបស់ជនជាតិអាស៊ីគឺជាបញ្ហាមួយដ៏សំខាន់និងពិបាកកែដើម្បីទទួលបានមុខអក្សរV។ការកើនឡើងនូវការនិយមផ្ទៃមុខអក្សរVនេះបានធ្វើឲ្យស្ត្រីជនជាតិអាស៊ីយើងមួយចំនួនព្យាយាមស្វែងរកនូវវិធីសាស្ត្រទាំងឡាយណាដើម្បីកែកុនផ្ទៃមុខតាមរយៈការវះកាត់ និងមិនវះកាត់ការប្រើប្រាស់សារធាតុបំពេញ(Filler) ឬក៏ប្រើប្រាស់ប្រភេទបូថក់ (Botox) ដើម្បីធ្វើឲ្យប្រសើរឡើងនូវផ្ទៃមុខផ្នែកចង្កានិងថ្គាមជាដើម។
វិធីសាស្ត្រធ្វើទម្រង់មុខអក្សរV
ដូច្នេះជាគោលការណ៍ដើម្បីទទួលបានផ្ទៃមុខវែងដូចអក្សរV នោះគឺចាំបាច់ណាស់ដែលស្ត្រីជនជាតិអាស៊ីធ្វើការកែប្រែនៅលើផ្នែកថ្គាមរបស់ខ្លួន និងបង្កើននូវទំហំចង្កាជាដើម។
សព្វថ្ងៃតាមរយៈការរីកចម្រើននៃការស្រាវជ្រាវអំពីការថែរក្សាសម្ផស្សបានរកឃើញនូវវិធីសាស្ត្រជាច្រើនដើម្បីបំពេញបំណងនៃតម្រូវការទាំងនេះ។វិធីសាស្ត្រទាំងនោះអាចជាវិធីសាស្ត្រដែលចាំបាច់ទទួលការវះកាត់ឬក៏ជាវិធីសាស្ត្រមិនវះកាត់។
ការព្យាបាលបញ្ហាថ្គាមធំ
ការដែលមានថ្គាមធំឬដែលភាសាសាមញ្ញហៅថាថ្គាមខ្លាជាកង្វល់មួយនៅលើស្ត្រីមួយចំនួន។ថ្គាមខ្លាបង្កឲ្យ ផ្ទៃមុខរបស់យើងមានលក្ខណៈសំប៉ែតនិងខ្លីយ៉ាងខ្លាំង។វាអាចបណ្តាលមកពីកត្តាពីរយ៉ាងដែលក្នុងនោះទីមួយគឺទាក់ទងជាមួយទម្រង់ទ្រង់ទ្រាយឆ្អឹងថ្គាមរបស់យើងផ្ទាល់តែម្តងនិងទីពីរមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងទំហំសាច់ដុំដែលយើងប្រើប្រាស់សម្រាប់ទទួលទានចំណីអាហារ។
តាំងពីដើមមកការព្យាបាលថ្គាមខ្លាទាំងនេះគឺអាស្រ័យទៅលើការវះកាត់យកចេញនូវទ្រនុងឆ្អឹងគល់ ថ្គាមរបស់យើង។ការព្យាបាលដោយវិធីសាស្ត្រនេះគឺទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរដោយបង្កើតបាននូវទម្រង់ទ្រង់ទ្រាយមុខរបស់យើងមានសភាពស្អាតនិងមានលក្ខណៈអក្សរV។
ទោះយ៉ាងណាផលវិបាកមួយចំនួនក៏អាចកើតមានក្រោយការវះកាត់ដែរដូចជាការប៉ះពាល់ទៅលើសរសៃវិញ្ញាណ ឬការប៉ះពាល់សាច់ជុំវិញនោះជាដើម។ការព្យាបាលទាំងនេះគឺអាចអនុវត្តបានតែនៅលើឆ្អឹងប៉ុន្តែក្នុងករណីដែលថ្គាមខ្លាឬក៏ទំហំថ្គាមនោះធំដោយសារតែបរិមាណសាច់ដុំដូច្នោះការវះកាត់ទាំងនេះ គឺពុំទទួលបានលទ្ធផលល្អទេ។
សូមស្វែងយល់បន្ថែមទៀតអំពីការព្យាបាលផ្ទៃមុខឲ្យមានទម្រង់អក្សរVនេះដោយរង់ចាំអានបន្តនៅ ទំព័រ «សុខភាព និងសម្ផស្ស» ដែលចេញផ្សាយជារៀងរាល់ថ្ងៃពុធ។
អត្ថបទនេះចូលរួមចែករំលែកដោយមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាផ្នែកសម្ផស្សPearl Medical Center ទូរស័ព្ទ ០៨៨ ៣៣៧៧ ៧៧៧ និង វិបសាយwww.pearlmedicalcenter.net៕
FROM: PHNOM PENH POST/វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- ក្លៀកខ្មៅមែនទេ!!! អស់កង្វល់ពីរឿងទាំងនេះទៀតហើយ ដោយវិធីងាយៗធានាថាមានប្រសិទ្ធភាព ១០០%
- មិត្តភក្តិបង្អាប់ពេក ព្យាយាមសម្រកគីឡូ បានសម្រេច និងក្លាយជាតារាម៉ូដែលទៀត!
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- អត្ថប្រយោជន៏សុខភាពទាំង ១០យ៉ាងដែលទទួលបានពី មើមរមៀត
- វិធីងាយៗសំរាប់សុភាពនារី ដែលចង់បានផ្ទៃមុខ និងដងខ្លូនស្អាតតាមបែបធម្មជាតិ
- វីដេអូអប់រំផ្លូវភេទអនឡាញនូវែលសេឡង់ មានចំនួនទស្សនារាប់សិបលានដង
- ស្ថិតិប្រវែងលិង្គបុរសតាមប្រទេស
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- ១០គន្លឹះសម្រាប់គូស្នេហ៍ជ្រើសរើសពេលវេលាសមស្របដើម្បីនាំគ្នាឡើងឋានសួគ៌
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- វិធីងាយៗ ៥យ៉ាងនេះ អាចជួយឲ្យបបូរមាត់អ្នក ឡើងពណ៌ផ្កាឈូក បែបធម្មជាតិបាន!
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- ចំនួនអ្នកទស្សនា05523269
- ថ្ងៃនេះ372
- ម្សិលមិញ925
- សប្តាហ៏នេះ5594
- ខែនេះ27721