គ្រប់សកម្មភាពទាំងអស់សុទ្ធតែទាមទារឱកាសដើម្បីទទួលបានផលល្អ។ដូចគ្នានេះដែរការរួមមេត្រីក៏ត្រូវការពេលវេលាមួយដ៏ប្រសើរដើម្បីសម្រេចដល់ត្រើយសុខយ៉ាងស្កប់ស្កល់បំផុតផងដែរ។
សិចពេលមមាញឹកនឹងការងារ
តើមនុស្សរវល់ឯណានឹងមានអារម្មណ៍ចង់ឡើងគ្រែទៅ? យោងតាមអ្នកជំនាញផ្នែកសិច ទោះជាអ្នកមមាញឹកយ៉ាងណាបើបានដកឃ្លាតែ៥នាទីដើម្បីរួមសង្វាសនោះអ្នកប្រាកដជាសម្រេចកាមគុណបានដល់កំពូលព្រមទាំងអាចបន្ធូរអារម្មណ៍តានតឹងពីគំនរការងារទៀតផង។
សិចពេលកំពុងមានជំងឺ
ពេលអ្នកកំពុងគ្រុន ឈឺក្បាល ឬចុកពោះនោះប្រសិនបើអ្នកមានអារម្មណ៍ចង់រួមភេទ សូមកុំរួញរា។សាកល្បងបបួលដៃគូឡើងឋានសួគ៌នាពេលនេះម្ដងមើល!នៅពេលដែលអ្នកប្រើកម្លាំងក្នុងសមរភូមិសិចដល់ចំណុចកំពូលរាងកាយរបស់អ្នកនឹងបញ្ចេញនូវអ័រម៉ូនម៉្យាងដែលដើរតួនាទីដូចជាថ្នាំបំបាត់ការឈឺចាប់និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឬធូរស្បើយពីជំងឺខ្លះៗបាន។
សិចមុនពេលមករដូវមួយថ្ងៃ
មួយឬពីរថ្ងៃមុនពេលមករដូវគឺជាវេលាដ៏ល្អបំផុតសម្រាប់នារីក្នុងការបើកសមរភូមិលើគ្រែ។យោងតាមអ្នកជំនាញផ្នែកសិចសាស្ត្រអំឡុងពេលនេះឈាមនឹងផ្ដុំគ្នាស្បូនក៏ងាយនឹងមានការកន្ត្រាក់ បបូរ និងគ្រាប់ល្មុត (ឆ្ដេញ)របស់ស្ត្រីក៏រីកទំហំជាងមុនជាហេតុធ្វើឲ្យការរួមភេទអំណោយផលដល់ស្ត្រីក្នុងការឡើងឋានសួគ៌យ៉ាងត្រេកត្រអាលបំផុត។
សិចនៅពេលព្រឹក
បុរសជាច្រើនតែងតែមានលិង្គបះឡើងនាពេលព្រឹកស្រាប់ៗតែម្ដង។នេះគឺជាពេលវេលាដ៏ល្អក្នុងការបើកយុទ្ធនាការលើគ្រែ។ម៉្យាងវិញទៀតការស្រាវជ្រាវមួយចំនួនក៏បានគាំទ្រថាពេលព្រឹកគឺជាវេលាល្អមួយក្នុងការរួមភេទដើម្បីធ្វើឲ្យអារម្មណ៍ដៃគូស្រស់ស្រាយពេញមួយថ្ងៃផងដែរ។
សិចនៅរដូវកាលរៀបការ
រដូវកាលដែលសម្បូរលិខិតអញ្ជើញឲ្យចូលរួមមង្គលការឬកម្មវិធីផ្សេងៗនោះគឺជាពេលវេលាមួយដែលធ្វើឲ្យអ្នកនឿយហត់ខកខានមិនបានឡើងគ្រែជាមួយដៃគូ ដោយសារតែត្រូវមិត្តភក្តិបង្អកស្រាផងឬនឿយហត់នឹងរាំច្រៀងផង។ដូច្នេះបើអ្នកមិនចង់រយាលនឹងរួមភេទជាមួយដៃគូទេនោះអ្នកត្រូវតែចេះបង្កាត់ភ្លើងតណ្ហាពីព្រលប់ទើបពេលត្រឡប់មកផ្ទះវិញអាចរក្សាអារម្មណ៍រោលរាលក្នុងការឡើងគ្រែប្រតិបត្តិការក្ដៅសាច់បាន។
សិចតាមតែចិត្តនឹកឃើញ
ទោះបីជានៅផ្ទះរបស់អ្នកមានមនុស្សម្នាអ៊ូអរក្ដីប្រសិនបើអ្នកកំពុងតែមើលទូរទស្សន៍ឬធ្វើកិច្ចការនៅផ្ទះសុខៗស្រាប់តែមានអារម្មណ៍ស្រើបស្រាលចង់លេងល្បែងស្នេហ៍នោះ អ្នកមិនគួរខ្មាសអៀនឡើយ។ការកេះដៃគូឲ្យរកកន្លុកកន្លៀតស្ងាត់ដើម្បីបង្កាត់ភ្លើងតណ្ហាគឺជាសកម្មភាពដ៏រំជើបរំជួលដែលធានាថានឹងដុតរោលអារម្មណ៍អ្នកក្ដៅគគុកបំផុត។
សិចនៅម៉ោង៣ភ្លឺ
ការរួមភេទមុនចូលដំណេកគ្រប់ពេលអាចជារឿងមួយគួរឲ្យធុញទ្រាន់និងធ្វើឲ្យដៃគូអស់ភាពរំភើប។អ្នកគួរសាកល្បងប្ដូរទម្លាប់ដាក់នាឡិការោទិ៍ម៉ោង៣ទៀបភ្លឺដើម្បីរួមរ័កម្ដងមើល វាអាចជាចំណីដ៏ប្លែកមាត់ម៉្យាងដែរ។
សិចដើម្បីស្វែងយល់ពីគ្នា
ដៃគូរួមគ្រែរួមជីវិតរាល់ថ្ងៃក៏មិនអាចស្គាល់ពីចំណូលចិត្តសិចរបស់គ្នាទៅវិញទៅមកឲ្យគ្រប់ជ្រុងជ្រោយផងដែរ។ នៅពេលទំនេរអ្នកអាចបបួលគ្នាឡើងគ្រែបណ្ដើរសួរគ្នាបណ្ដើរថាតើធ្វើអ៊ីចេះស្រួលទេឬចូលចិត្តទេ?
សិចក្រោយពេលហាត់ប្រាណ
ក្រោយពេលហាត់ប្រាណបែកញើសរាងកាយរបស់មនុស្សនឹងមានកម្ដៅហើយវាក៏ជាវេលាល្អម៉្យាងដែរក្នុងការបើកយុទ្ធនាការលើគ្រែ។
សិចនៅថ្ងៃឈប់សម្រាកវែង
នៅរដូវកាលចូលឆ្នាំ ឬវិស្សមកាលរយៈពេលវែងខណៈពេលដែលមនុស្សម្នាធ្វើដំណើរទៅស្រុកកំណើតស្ងាត់ទីក្រុងនោះអ្នកក៏អាចសាកល្បងរួមមេត្រីនៅទីបើកចំហនានាក្រៅពីបន្ទប់គេងផងដែរ។អ្នកត្រូវចាំថា ទីកន្លែងប្លែកធ្វើឲ្យអារម្មណ៍និងរសជាតិនៃការរួមភេទក៏ឆ្ងាញ់ប្លែកទៅតាមកាលៈទេសៈនោះផងដែរ៕
By: Phnom penh post
- ឈរជួយបន្ថយបញ្ហាអារម្មណ៍តានតឹង
- កាត់បន្ថយមុខមុនធ្វើឱ្យស្បែកស្រស់ថ្លាដោយផ្លែស្វាយ
- បញ្ហាសុដន់ដែលស្ត្រីគួរប្រយ័ត្ន
- តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?
- ពេលណាគួររួមភេទនិងពេលណាគួរបង្ហាញក្ដីស្រឡាញ់?
- ផ្លែឈើទាំងនេះគួរមានក្នុងរបបអាហារប្រចាំថ្ងៃ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព
- ស្ត្រីមួយចំនួន មានការឈឺចាប់ នៅពេលរួមភេទ
- អត្ថប្រយោជន៍នៃរុក្ខជាតិស្តៅ
- ១១សំណួរអំពីសិចដែលអ្នកគួរស្វែងយល់ក្រោយពេលសម្រាលបុត្ររួច
- សារមន្ទីរយឹនសឹនហូជីមិញ តាំងបង្ហាញរុក្ខជាតិវេជ្ជសាស្ដ្រជាង ៤០០ ប្រភេទ
- វិធីដើម្បីទទួលបានទម្រង់មុខអក្សរVដ៏ពេញនិយមនៅអាស៊ី
- ឈឺចាប់ ពេលរួមភេទ មានរោគសញ្ញាអ្វីខ្លះ?
- ឱសថជំនួយផ្លូវភេទនារីក្រោមរូបភាពជាថ្នាំបាញ់ច្រមុះ
- សកម្មភាពសិច១០យ៉ាងល្អតែទ្រឹស្ដី បើអនុវត្តអាចគ្រោះថ្នាក់
- ឱសថថ្មីជំនួយផ្លូវភេទស្ត្រីមានបញ្ហាពិបាកដល់ត្រើយ
- មនុស្សស្រីគ្រប់រូប សុទ្ធតែអាចស្រស់ស្អាតដូចតារាបាន ដោយគ្រាន់តែតុបតែង ឲ្យត្រូវនឹងមុខរបស់ខ្លួន!
- ព្យាបាលបញ្ហាពោះយារធ្លាក់ក្រោយសម្រាលបុត្រ
- ៦ទីតាំងសម្រាប់បំពេញកោសិកាខ្លាញ់របស់អ្នក
- វិធី និងអត្ថប្រយោជន៍ នៃការថែទាំស្បែក នៅពេលយប់
- ក្លៀកខ្មៅមែនទេ!!! អស់កង្វល់ពីរឿងទាំងនេះទៀតហើយ ដោយវិធីងាយៗធានាថាមានប្រសិទ្ធភាព ១០០%
- ចំនួនអ្នកទស្សនា05523227
- ថ្ងៃនេះ330
- ម្សិលមិញ925
- សប្តាហ៏នេះ5552
- ខែនេះ27679