សេចក្តីជូនដំណឹង
​​​​​​​
អប់សក់ ដោយចេកអំបូង
ប្រសិនបើគេពោលរឿង សម្ផស្សពេលណាអ្នកដែលសម្ដែងទឹកមុខ ដោយការចង់ដឹងមុនគេបង្អស់នោះគឺគេចមិនផុតពីសុខភាពស្រ្ដីនោះ ឡើយ។ អ្វីដែលជាចំណុចសំខាន់បំផុត និងជាភាពទាក់ទាញបំផុតរបស់ស្រ្ដី នោះគឺសរសៃសក់ដ៏ស្រស់ស្អាត ប្រសិនអ្នកមានស្បែកមុខ ស្រស់ស្អាត ហើយសសៃសក់គ្មានភាពរស់រវើកនោះ ក៏គង់ធ្វើឲ្យអ្នកបាត់បង់នូវសម្រស់មួយផ្នែកផងដែរ។ នៅពេលនេះខ្មែរឡូតសូមលើកយកវិធីអប់សក់ តាមបែបធម្មជាតិសាមញ្ញៗ ព្រមទាំងចំណាយថវិកាអស់តិចថែមទៀតផង។ ផ្លែចេកគេទទួលស្គាល់ជាទូទៅថាជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន និងសារធាតុ អាហារបំប៉នរាងកាយ។ ប៉ុន្តែសម្រាប់ពេលនេះយើងសូមលើកយកនូវរូបមន្តពិសេសមួយក្នុងការផ្អាប់សក់ ដោយ ប្រើចេកមកជម្រាបជូនដូចខាងក្រោមនេះ...។សម្រាប់ការផ្សំគឺគ្មានអ្វីគួរឲ្យស្មុគស្មាញនោះទេ ដោយគ្រាន់តែមានផ្លែចេកអំបូង១ផ្លែ(ទុំជោរ) និងផ្លែបឺរតែប៉ុណ្ណោះ។ សម្រាប់ដំណាក់កាលដំបូងត្រូវយកចេកទៅកិនឲ្យម៉ដ្ឋ បន្ទាប់មកយកផ្លែបឺរដែលកិនម៉ដ្ឋដែរ រួចយកមកលាយបញ្ចូលគ្នាឲ្យស្មើសាច់។ បន្ទាប់មកយើងត្រូវកក់សក់ឲ្យបានស្អាតជាមុនសិន ទើបយកវត្ថុដែលផ្សំរួចលាបលើសក់ ដោយប្រើស្បោងនីឡុងដើម្បីអប់ទុកប្រមាណពី១៥-២០នាទី បន្ទាប់មកលាងសម្អាតដោយទឹកត្រជាក់។ លទ្ធផលដែលលោកអ្នកទទួលបានគឺសក់ខ្មៅរលោង និងមានទម្ងន់គួរឲ្យចម្លែកចិត្តបំផុត។ សម្ឃឹមថាអត្ថបទចំណេះដឹងដ៏ខ្លីខាងលើ ដែលពាក់ព័ន្ធទៅនឹងការកែសម្ផស្សសរសៃសក់នេះ នឹងនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ស្រ្ដីក្នុងយុគសម័យ ដែលកំពុងតែប្រកួតប្រជែងគ្នាខាងសម្ផស្ស៕
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05523227
  • ថ្ងៃនេះ330
  • ម្សិលមិញ925
  • សប្តាហ៏នេះ5552
  • ខែនេះ27679
បណ្តាញទំនាក់ទំនងសង្គម