សេចក្តីជូនដំណឹង
Welcome to Love Wedding! Register Login >> Post Free Ads Now
ភ្នំពេញ
»​ Pipha Angkor
​​​​​​​

ពិផាអង្គរសម្អាងការ ស្តែងពីសម្លៀកបំពាក់ប្រពៃណីខ្មែរ

ជារៀងរាល់ថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍បានប្រារព្ធឡើងជាច្រើនគូដែលពិធីនេះភាគច្រើនផ្តើមចេញពីការស្រលាញ់ពេញចិត្តគ្នាទៅវិញទៅមក ពិសេសនោះបានការរៀបចំទុកដាក់ទៅតាមប្រពៃណីខ្មែរតពីបរមបុរាណរបស់អ្នកមានគុណទាំងឡាយ។

មួយឆាកជីវិតប្រាថ្នារៀបការជាមួយមនុស្សតែម្នាក់និងស្រលាញ់គ្នាជារៀងរហូត ហើយពួកគេតែងគិតប៉ងចង់ឱ្យថ្ងៃសិរីមង្គលបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយពោរពេញដោយស្នាមញញឹម និងក្តីស្រលាញ់ ពិសេសនោះគឺភាពស្រស់ស្អាត ភាពឥតខ្ចោះ ព្រមទាំងមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងកិច្ចពិធីទាំងមូល។

ការជ្រើសរើសសម្អាងការក៏ជារឿងមួយដែលចាំបាច់និងសំខាន់បំផុតព្រោះថា បើលោកអ្នក
ជ្រើសសម្អាងការដែលមិនមានជំនាញពិតប្រាកដនោះ សាមីពិធីប្រាកដជាអាក់អន់ស្រពន់ចិត្តដែលនាំឱ្យកម្មវិធីទាំងមូលក៏ដំណើរការមិនល្អផងដែរ។ បើនិយាយពីជំនាញផ្នែកសម្អាងវិញ
ពិផាអង្គរ សម្អាងការ គឺពិតជាផ្តល់នូវជំនាញដ៏ពិតប្រាកដ និងច្បាស់លាស់ព្រោះតែសម្អាងការនេះបានចាប់បដិសន្ធិឡើងប្រមាណជាជាង១០ឆ្នាំមកហើយ ព្រមជាមួយការផ្តល់នូវភាពជឿជាក់ទំនុកចិត្ត ការតុបតែងខ្លួនម្ចាស់ពិធីឱ្យមានសម្រស់ស្រស់ស្អាតប្រៀបដូចជា ទេវបុត្រនិងទេពអប្សរដូច្នោះដែរ។

ពិផាអង្គរ សម្អាងការ បានផ្តល់នូវភាពស្រស់ស្អាតជាហូហែរជូនដល់កូនកំលោះកូនក្រមុំមិន
ឱ្យខកបំណងឡើយពិសេសនោះគឺផ្តល់នូវភាពងាយស្រួលដល់ម្ចាស់ដើមការមិនឱ្យមានការពិបាកដោយក្រុមការងារទាំងអស់សហការគ្នានិងបំពេញតួនាទីបានយ៉ាងល្អ។អតិថិជនគ្រប់រូបអាចជ្រើសសេវាជាកញ្ចប់ក្នុងពិធីមង្គលការទៅតាមការចូលចិត្ត ហើយកាន់តែពិសេសនោះកូនក្រមុំនឹងទទួលបានការច្នៃម៉ូតសម្លៀកបំពាក់ថ្មីសន្លាងទៅតាមប្រភេទបញ្ចប់នីមួយៗ ដែលបានជ្រើសរើសទៀតផង។ យ៉ាងណាមិញ ពិផាអង្គរ សម្អាងការ តែងតែខិតខំសម្រិតសម្រាំងនូវឈុតសម្លៀកបំពាក់ប្រពៃណីដែលបង្ហាញពីវប្បធម៌
ខ្មែរដ៏ផូរផង់ជូនសាមីពិធីជានិច្ច ព្រមជាមួយឈុតគ្រឿងអលង្ការច្នៃឡើងយ៉ាងផ្ចិតផ្ចង់ពី
សំណាក់មេជាងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះដើម្បីឱ្យពិធីរៀបអាពាហ៍ពិពាហ៍របស់
លោកអ្នកនាងកញ្ញាបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ប្រណីតភាព និងល្អឥតខ្ចោះ
នោះ សូមកុំភ្លេចផ្តល់ការជឿជាក់មកកាន់ ពិផាអង្គរ សម្អាងការ ពិតជាមិនខកបំណងឡើយ។

បន្ទាប់ពីមិត្តអ្នកអានបានជ្រាបពីការផ្តល់ជូន
នូវសេវាកម្មដែលផ្តល់ដោយ ពិផាអង្គរ សម្អាងការ ហើយនោះ ខណៈនេះយើងខ្ញុំសូមបង្វែរអារម្មណ៍
លោកអ្នកបានជ្រាបពីជីវប្រវត្តិខ្លះៗរបស់ម្ចាស់សម្អាងការវិញម្តង។ ក្នុងចំណោមបងប្អូន៣នាក់
ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម អ្នកនាង អ៊ាង ស្រីផា ស្ថិតក្នុងវ័យ៣៥ឆ្នាំបានខិត
ប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញ ដើម្បីបំពេញនូវបំណងប្រាថ្នារបស់ខ្លួនឱ្យខានតែបានហើយក៏
ព្រោះតែចង់ជួយទំនុកបម្រុងជីវភាពក្រុមគ្រួសារផងដែរ។

បើតាមការរៀបរាប់របស់ម្ចាស់សម្អាងការពិផាអង្គរ រូបនេះបានបង្ហើបថា ដោយសារជីវភាព
នៅមានកម្រិត ទើបក្រុមគ្រួសារសម្រេចចិត្តផ្លាស់ទីលំនៅមករាជធានីភ្នំពេញដើម្បីស្វែងរកការងារ
រៀងៗខ្លួន ដោយឡែកអ្នកនាងផ្ទាល់ក៏បានសម្រេចចិត្តចូលធ្វើការងារផ្នែកកាត់ដេរនៅក្រុមហ៊ុនសាំហាន់ក្នុងអំឡុងឆ្នាំ២០០១ ដោយសារតែភាពឆ្លាតវៃ និងចេះភាសាបរទេសទៀតផងនោះទើបអ្នកនាងមានឱកាសបានផ្លាស់ប្តូរការងារពីផ្នែកកាត់ដេរ មកធ្វើការនៅការិយាល័យវិញ។
បើទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយ តែអ្នកនាងក៏នៅឈ្លៀតពេលទៅរៀនជំនាញផ្នែក
ផាត់មុខធ្វើសក់ រួចក៏បន្តរៀនផ្នែកសម្អាងការរយៈពេលប្រមាណជាជិត១ឆ្នាំ។

មូលហេតុ ដែលនាំឱ្យមានការចាប់ជំនាញថ្មីមួយទៀតបែបនេះក៏ព្រោះតែអ្នកនាងជាមនុស្ស
ដែលចូលចិត្តភាពស្អាត និងមានចំណាប់អារម្មណ៍ក្នុងការតុបតែងខ្លួន ជាងនេះទៅទៀតនោះគឺចង់បានមុខរបបផ្ទាល់ខ្លួន ព្រមទាំងអាចមានពេលវេលាក្នុងការមើលថែក្រុមគ្រួសារផងដែរ៕

PiphaAngkor Wedding planner


អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05188396
  • ថ្ងៃនេះ232
  • ម្សិលមិញ204
  • សប្តាហ៏នេះ442
  • ខែនេះ16416
បណ្តាញទំនាក់ទំនងសង្គម