សេចក្តីជូនដំណឹង
​​​​​​​
ការពិត​មិនគួររំលងរបស់​ Boy Pakorn កូនច្បងត្រកូល Chatborirak

26/08/2020

Boy Pakorn គឺ​ជា​តារា​ប្រុស​ថៃ​ ដែល​ធ្វើ​ឲ្យ​មហាជន​ស្រឡាញ់​ចូលចិត្ត​មិនត្រឹម​ការសម្ដែង​ និង​ភាព​ស្រស់សង្ហា តែ​គ្រប់គ្នាក៏ពេញ​ចិត្ត​ចរិត​រួសរាយ​ ពូកែ​លេង​សើច​របស់​លោកដែរ។




តារា​ប្រុស​កើត​ឆ្នាំ ១៩៨៤​នេះ នៅតែ​រក្សា​បាន​ប្រជាប្រិយភាព​របស់ខ្លួន​បាន​យ៉ាង​ល្អ​ ទោះ​បី​ចូល​សិល្បៈ​តាំង​ពី​ ២០០៦​មក​មែន​ ប៉ុន្តែលោក​នៅ​តែ​ជា​តារា​រះ​គ្រប់រដូវកាល​ប្រចាំ​ពិភពសិល្បៈថៃ និង​ក៏ជា​តារា​ដែល​តែង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ដែរ តាមបែប​សាមញ្ញៗ។



ជីវិត​ឯកជន​របស់​ Boy ប្រាកដ​ជា​មាន​អ្នក​ដឹង​ហូរហែ​ ប៉ុន្តែ​ដើម្បី​កាន់​តែ​ច្បាស់​សូម​មក​ជ្រាប​បន្ថែម​ដូចខាងក្រោម៖

Pakon Chatborirak គឺជា​ឈ្មោះ​ពេញ​របស់​ Boy ហើយលោក​កើត​នៅ​ថ្ងៃ​ទី​ ២០ ខែសីហា ឆ្នាំ ១៩៨៤។ ក្នុង​គ្រួសារ​លោក​ មាន​ប្អូន​ប្រុសបង្កើត ២​នាក់ និង​ប្អូន​ស្រី​ចិញ្ចឹម​ម្នាក់។ ឪពុក​របស់​លោក​បាន​លាចាក​លោក​ តាំង​តែ​ពី Boy នៅក្មេង​ម្ល៉េះ។



តារាប្រុស​កម្ពស់​ ១៨០សង់ទីម៉ែត្រ​នេះ​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រជំនាញ​ឱសថសាស្ត្រពីសាកលវិទ្យាល័យ Chulalongkorn។ ការងារ​ដំបូង​របស់​លោក គឺ​ជា​ឱសថការីដែល​មាន​ការ​ទទួលស្គាល់ត្រឹម​ត្រូវ​ នៅក្នុង​ទីក្រុង​បាងកក។



Boy បានឈាន​ជើង​ចូល​សិថី​សិល្បៈ​ដំបូង​ ដោយ​ចាប់អាជីព​ជាតារាម៉ូដែលថត​ស្ប៉តពាណិជ្ជកម្ម។ ក្រោយ​មក​ លោក​ក៏​បាន​សម្ដែង​ក្នុង​វីដេអូ​បទ​ចម្រៀង​ រហូត​ដល់​ថ្ងៃ​មួយ​មានឱកាស​ក្លាយ​ជា​តារា​ភាពយន្ត។



ភាពយន្ត​ខ្នាតធំ​​ដំបូង​ដែល​លោក​ថត​មាន​ចំណងជើងថា​ «4 Romance» ក្នុង​ឆ្នាំ ២០០៨។ រហូត​ដល់​ឆ្នាំ ២០០៩​ លោក​ក៏​មាន​សំណាង​ធំ​បាន​សម្ដែង​រឿងភាគ​ «Fai Rak Arsoon» ឲ្យ​ប៉ុស្តិ៍លេខ៣។



ប្រជាប្រិយភាព​របស់លោក​ចាប់​ផ្ដើម​ហក់ឡើងខ្លាំង​ ពេល​លោក​សម្ដែង​រឿង​ «Wayupak Montra» ឆ្នាំ ២០១០ ជាមួយ​នឹង​ Margie Rasri។



ចំណុច​សំខាន់​មួយ​ទៀត​ អ្នកគាំទ្រ​ជា​ច្រើន​សុទ្ធ​តែ​ដឹង​ថា​ Boy ជា​ Fan ផ្កាប់​មុខ​របស់​ Yuri (ក្រុម Girls’ Generation) និង​ Lisa (ក្រុម BLACKPINK)

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី

From: sabay.com

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04009050
  • ថ្ងៃនេះ15
  • ម្សិលមិញ519
  • សប្តាហ៏នេះ5734
  • ខែនេះ16129
បណ្តាញទំនាក់ទំនងសង្គម