សេចក្តីជូនដំណឹង
​​​​​​​
ដូចការសង្ស័យមែន! គង់ ចាន់ស្រីមុំ កំពុងរំលឹកវិជ្ជាគុណឡើងវិញក្នុងការថតកុនជាថ្មី មុនពេលត្រៀមទទួលដំណឹងល្អ

24/082020


ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីប្រចាំកម្មវិធី 3FUN Cambodia អ្នកនាង គង់ ចាន់ស្រីមុំ កំពុងទទួលបានប្រជាប្រិយខ្លាំងក្នុងវិស័យសិល្បៈគួរឲ្យកត់សម្គាល់។ហើយអ្វីដែលធ្វើឲ្យមហាជនកោតសរសើរនោះគឺអ្នកនាងមិនត្រឹមតែជោគជ័យក្នុងសិល្បៈមួយមុខទេថែមទាំងជោគជ័យក្នុងវិស័យជំនួញ ពិសេសគឺជោគជ័យទាំងជីវិតគ្រួសារទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីអ្នកនាង គង់ចាន់ស្រីមុំ រៀបការរួចគឺមិនដែលឃើញអ្នកនាង លេចមុខសម្តែងរឿង ឬខ្សែភាពយន្តឡើយធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំអស់រយៈ ៣-៤ឆ្នាំ។

ទោះជាយ៉ាងណា អ្នកនាង គង់ចាន់ស្រីមុំ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយបន្ទាប់ពីរយៈអស់ពេលជាយូរ។ដោយកាលពីថ្មីៗនេះ អ្នកនាងបានបង្ហោះរូបជាច្រើននៅទីតាំងថតហើយអ្នកនាងក៏បានប្រាប់ដល់អ្នកគាំទ្រឲ្យរង់ចាំអ៊ុតមើលពីរឿងថ្មីរបស់អ្នកនាងសម្តែង។មិនតែប៉ុណ្ណោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហើបថា នេះគឺជារឿងចុងក្រោយមុនពេលសម្រាកពីសិល្បៈព្រោះគម្រោងនឹងយកកូនទី២។
តួយ៉ាង បន្ទាប់ពីអ្នកនាងបង្ហោះរូប និងវីដេអូជាច្រើននៅក្នុងបណ្តាញសង្គមរួចក៏មានអ្នកគាំទ្រជាច្រើនបានសួរនាំពីសាច់រឿង និងចំណងជើងដែលអ្នកនាងបានសម្តែងប៉ុន្តែអ្នកនាង គង់ ចាន់ស្រីមុំ មិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 


  អ្នកនាង គង់ ចាន់ស្រីមុំ


  អ្នកនាង គង់ ចាន់ស្រីមុំ


  អ្នកនាង គង់ ចាន់ស្រីមុំ



សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ 



From: khmerload

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04044820
  • ថ្ងៃនេះ57
  • ម្សិលមិញ841
  • សប្តាហ៏នេះ57
  • ខែនេះ26783
បណ្តាញទំនាក់ទំនងសង្គម