សេចក្តីជូនដំណឹង
​​​​​​​
លី លានជា បង្ហាញមុខជាលើកដំបូង លុបបំបាត់ពាក្យចចាមអារ៉ាមទទួលមរណភាព


ថ្ងៃនេះ 05/09/2016

តារា​សម្ដែង​លំដាប់​ជួរ​មុខ​របស់​ចិន Jet Li បាន​បំបិទ​ចោល​រាល់​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ខ្លួន​បាន​ទទួល​មរណភាព​ដោយ​ការ​បង្ហាញ​ខ្លួន​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ប៉េកាំង។


កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា​កន្លង​ទៅ​នេះបណ្ដាញ​ព័ត៌មាន Phoenix បាន​រាយការណ៍​ថាតារា​សម្ដែង​ក្បាច់គុន​ល្បី​ឈ្មោះ JetLi បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប៉េកាំងប្រទេស​ចិន​ដើម្បី​បេសកកម្ម​សហគមន៍​មួយ​ចំនួន។រាល់​សកម្មភាព​របស់​តួ​រឿង “វ៉ាងហ្វីហុង” ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ទាំង​ស្រុង។ក្រុម​អ្នក​កាសែត​ត្រូវ​ចាំ​អស់​រាប់​ម៉ោង​ទើប​បាន​ជួប​សិល្បករ​វ័យ​៥៣​ឆ្នាំ។

នៅ​ពេល​បង្ហាញ​ខ្លួន លីលាន​ជា​មាន​ពាក់​វ៉ែនតា​ខ្មៅនិង​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស​ជា​ច្រើន​រូប។សិល្បករ​រៀមច្បង​រូប​នេះ​បាន​ញញឹម​នៅ​ពេល​បាន​ឮ​ពាក្យ​លើក​ទឹក​ចិត្ត​ពី​អ្នក​កាសែត។តារា​សម្ដែង​កើត​ឆ្នាំ​១៩៦៣​បាន​បដិសេធ​នឹង​សំណួរ​ទាក់ទង​នឹង​ព័ត៌មាន​សុខភាព​របស់​លោក​បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។

គួរ​បញ្ជាក់​ផង​ដែរ មុន​នោះរាល់​បណ្ដាញ​ព័ត៌មាន​តូច​ធំ​របស់​ចិន​បាន​ចុះផ្សាយ​ថាតួ​រឿង “League of Gods” បាន​ចែកឋាន​ហើយ​នៅ​ក្នុង​អាយុ​៥៣​ឆ្នាំ​ដោយ​សារ​ជំងឺ​គាំង​បេះដូង។អ្នក​គាំទ្រ​របស់​តារា​រូប​នេះ​កាន់​តែ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​ព្រម​បញ្ចេញ​មតិ​ទាល់​តែ​សោះ។យ៉ាងណាក៏ដោយទស្សនិកជន​បាន​ធូរ​ចិត្ត​ហើយ​នៅ​ពេល​នេះ​ដោយ​សង្កេត​ឃើញ​ថា​អាការៈ​របស់​លីលានជា​មិន​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​គេ​លើក​ឡើង៕


ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing

From: sabay.com
អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04044834
  • ថ្ងៃនេះ71
  • ម្សិលមិញ841
  • សប្តាហ៏នេះ71
  • ខែនេះ26797
បណ្តាញទំនាក់ទំនងសង្គម