



10/10/2020
តារាចម្រៀងជួរមុខ២ដួង គឺអ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ បានចាប់ដៃគូគ្នាក្នុងបទចម្រៀងបែបប្រពៃណីខ្មែរមួយបទគឺបទ ‘‘កឋិនគ្រប់វត្ត’’ ដោយទទួលបានសន្ទុះនៃការគាំទ្រខ្លាំង ក្រោយពីផលិតកម្មរស្មីហង្សមាស ចេញ MV លើ channel YouTube ផ្លូវការរបស់ខ្លួនព្រឹកមិញនេះ។
MV បទចម្រៀងថ្មីមួយនេះ មើលហើយមិនសរសើរមិនបានតែម្តង ពោលគឺមានគ្រប់បែបបទបុរាណ លាយឈុតឆាកសើចសប្បាយស្រស់ស្រាយអារម្មណ៍ ជាពិសេសគឺទេសភាពគ្រប់ប្លង់នៅក្នុងបទនេះពិតជាស្អាតខ្លាំងណាស់។
ជាក់ស្តែង គ្រាន់តែចេញបានប៉ុន្មានម៉ោង បទនេះមានអ្នកទស្សនាដល់ទៅរាប់សិបម៉ឺនដងឯណោះ ដោយទទួលបានការបញ្ចេញមតិសរសើរជាច្រើនពីអ្នកគាំទ្រ ថា MV បទប្រពៃណីរបស់ហង្សមាសឆ្នាំនេះ ដាក់ផ្ទុះដាក់ផ្ទុះតែម្ដង មិនមែនលំៗនោះទេ។
គួរដឹងផងដែរថា បើតាមការសង្កេតមួយរយៈចុងក្រោយនេះ គឺអាចប៉ាន់ស្មានបានថា ហង្សមាស ឆ្នាំនេះ ចាយវាយមិនសំចៃដៃឡើយ ដើម្បីផលិតបទប្រពៃណីទាំងនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺផលិតកម្មដ៏ធំមួយនេះ បានប្រមូលសិល្បៈករសម័យបុរាណគ្រប់ទម្រង់ច្រើនជំនាន់ជាច្រើនរយនាក់មករួមគ្នាតែម្តង។
ចង់ដឹងថាបទចម្រៀងរបស់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោក ឆនសុវណ្ណរាជ ពិសេស និងប្លែកយ៉ាងណានោះ សូមទស្សនាខាងក្រោមនេះ៖
From: sabay.comFirst12 3 Next Last(38 Items) |





- ចំនួនអ្នកទស្សនា04759443
- ថ្ងៃនេះ386
- ម្សិលមិញ281
- សប្តាហ៏នេះ3179
- ខែនេះ19734