



10/10/2020
ក្រោយសម្រាលកូនបានជាង៣ខែអតីតតារាចម្រៀង ម៉ូលីកា បានបង្ហាញស្ទីលថ្មីជាមួយការថតរូបតុបតែងជាមួយឈុតបុរាណជាច្រើនឈុត ដែលមើលទៅ ធ្វើឲ្យសម្រស់របស់នាងកាន់តែលេចត្រដែតតែម្ដង។
តាមការបញ្ជាក់របស់សាមីខ្លួន ឈុតដែលនាងស្លៀកនេះ មានឈ្មោះថា "ឈុតពណ្ណរាយមរកតអប្សរ" ដែលប្រដាប់ដោយត្បូងកែវពណ៌បៃតងយ៉ាងស្រស់ស្អាត។ នៅមានឈុតជាច្រើនទៀតដែល ម៉ូលីកា ជ្រើសរើសយកមកក្រាលគ្របលើរាងកាយរបស់នាងធ្វើឲ្យប្រិយមិត្តអ្នកគាំទ្ររបស់នាងជាច្រើនបាន ចាប់អារម្មណ៍និងលើកសរសើរ នាងពិតជាមានសម្រស់ស្រស់ស្អាតមែននៅពេល គ្រងឈុតបុរាណដូច្នេះ។
វិលមកសាមីខ្លួនវិញ ម៉ូលីកា បានឲ្យដឹងថាកាលថ្ងៃអាពាហ៍ពិពាហ៍របស់នាង នាងក៏បានប្រើប្រាស់ឈុតប្រពៃណីបុរាណខ្មែរជាច្រើនឈុតដែរ ហើយពេលនោះ អារម្មណ៍របស់នាងដូចជាពេលនេះអីចឹង គឺដក់ជាប់ចិត្តនូវឈុតសំលៀកបំពាក់របស់ខ្មែរ។ នាងថា នាពេលក្រោយៗទៀត នាងនឹងឆ្លៀតពេលថតបែបនេះទៀត តម្កល់ទុកជាឯកសារនៅពេលទុកមើលពេលចាស់ទៅ និងទុកបង្ហាញកូនពីវប្បធម៌ និងប្រពៃណីផូរផង់របស់ខ្មែរយើងផង។
"សំលៀកបំពាក់បុរាណរបស់ខ្មែរយើង មិនត្រឹមតែបង្កប់នូវអត្ថន័យមិនអាចកាត់ថ្លៃបាននោះទេ ប៉ុន្តែនៅពេលដែលយើងគ្រងទៅមានអារម្មណ៍ថា ដូចជានារីដ៍អស្ចារ្យម្នាក់ ហើយមានមោទកភាពចំពោះការបានស្លៀកពាក់វាណាស់"។ ម៉ូលីកា ថ្លែង។
តោះ...មកមើលសម្រស់របស់ថៅកែស្រីហាង អិនខេ ម៉ូលីកា ប៊ីយូធី តាមរយៈឈុតបុរាណ "ពណ្ណរាយមរកតអប្សរ" ទាំងអស់គ្នា!!!
អត្ថបទ៖ ទារិកា
From: sabay.comFirst12 3 Next Last(38 Items) |





- ចំនួនអ្នកទស្សនា04759443
- ថ្ងៃនេះ386
- ម្សិលមិញ281
- សប្តាហ៏នេះ3179
- ខែនេះ19734