សេចក្តីជូនដំណឹង
​​​​​​​
លើក​នេះ​ប្លែក​ហើយ! បទ​ថ្មី មាស សុខ​សោភា ចាប់​ដៃ​ជាមួយ ម៉ា ច័ន្ទ​បញ្ញា និង​យុវតី​ស្រស់​ស្អាត​២រូប​ទៀត

28/08/2020


មាស សុខសោភា ដែល​ពេល​នេះ ជា​តារា​ចម្រៀង​មិន​ស្ថិត​ក្រោម​ផលិត​ណា ក្រៅ​ពី​ផលិតកម្ម​ Camtrax ផ្ទាល់​របស់​នាង​នោះ ទើប​បាន​បញ្ចេញ Poster ចម្រៀង​ថ្មី នៅ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​នាង ដោយ​ក្នុង​នោះ គេ​ឃើញ​តារា​ចម្រៀង​ស្រី បាន​ងាក​ទៅ​ចាប់​ដៃគូ​ជាមួយ​នឹង​តារា​ចម្រៀងOriginal ម៉ា ច័ន្ទបញ្ញា ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ដឹង​លឺ ពី​ប្រវត្តិ​គូស្នេហ៍​ដ៏​ល្បី​ក្នុង​បទ "ពីរ​នាក់​បាន​ហើយ" និង​បទ "សង្សារ​ចាស់" ។


តាម​រយៈ Poster ថ្មី​នេះ បទ​របស់ មាស សុខសោភា មាន​ចំណង​ជើង​ថា "ម្ដងទៀត"។ បទ​នេះ បើ​តាម​ព័ត៌មាន​ទទួល​បាន គឺ​ជា​បទ​ចម្រៀង​បង្កប់​ក្រោយ​បទ "សង្សារ​ចាស់" របស់​លោក ម៉ា ច័ន្ទ​បញ្ញា កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ​ឯង ហើយ​នេះ​ជា​គេ​ជឿ​ថា​ជា​មូលហេតុ​ចម្បង​មួយ​ដែល​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​រូប​នេះ មាន​វត្តមាន​ក្នុង​បទ​ចម្រៀង​ថ្មី​របស់ មាស សុខសោភា គ្រា​នេះ។

ចំណុច​គួរ​ចាប់​អារម្មណ៍ បង្ហាញ​ពី​ភាព​កាន់​តែ​ប្លែក​នោះ គឺ​ថា​បទ​របស់ សោភា នេះ​មាន​តួអង្គ​ស្រី​មួយ​រូប មាន​មុខ​មាត់​ស្អាត និង​ស្រដៀង​គ្នា​ទៅ​ហ្នឹង​អតីត​គូស្នេហ៍​របស់​លោក ម៉ា ច័ន្ទ​បញ្ញា បូក​រួម​ទាំង​តួអង្គ​ស្រី​ម្នាក់​ទៀត ដែល​បាន និង​កំពុង​អង្រួន​ចិត្ត​យុវវ័យ គឺ កញ្ញា លីន​ដា។ លីន​ដា ត្រូវ​បាន​អ្នក​គាំទ្រ​របស់​នាង បាន​ស្គាល់​ក្នុង​បទ​ចម្រៀង “Demon” ក្នុងAlbum SKULL របស់ Vannda ដែល​ទើប​តែ​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ។

លីនដា ក្នុង​បទ "Demon" របស់ Vannda

តាម​ការ​បញ្ជាក់​ពី​ប្រភព​បាន​ឲ្យ​ដឹងថា បទ"ម្ដង​ទៀត" ធ្លាប់​ចេញ​ផ្សាយ​យ៉ាង​ខ្លី ជា​សំឡេង​មនុស្ស​ប្រុស ភ្ជាប់​នៅ​ខាង​ក្រោយ​បទ "សង្សារ​ចាស់" នា​ពេល​កន្លង​មក។ បទ​នេះ គ្រោង​នឹង​ចេញ​បំបែក​ភាព​ស្ងប់​ស្ងាត់​របស់ មាស សុខសោភា ក្នុង​ពេល​ឆាប់​ៗ​នេះ។ នេះ​បើ​ព័ត៌មាន​ដែល​មាន​នៅ​លើ Poster ចម្រៀង​ដ៏​គួរ​ចាប់​អារម្មណ៍៕

អត្ថបទ៖ ទារិកា

From: sabay.ocm
មើលអ្វីផ្សេងៗទៀត
លោកប៉ាGoal! រវល់បែបណាក៏ ស្វាមីរបស់ សុគន្ធកញ្ញា ឆ្លៀតពេលមើលថែកូនប្រុស ដោយស...
នៅចាំ អាយដលបានទេ? ពេលនេះ ដាញ់ ម៉ូនីកា មកលេងមាតុភូមិរបស់ខ្លួន ហើយក៏នៅតែស...
៧ ចំណុច នារីៗចង់បានបុរសជាគូអនាគត?
បើស្រីៗជាអ្នកចាប់ផ្ដើមមុន ប្រុសៗយល់ម៉េចដែរ?
អ្នកអាចមើលដឹងថា មនុស្សម្នាក់ស្រលាញ់អ្នកខ្លាំង តាមរបៀបណា?
ដឹងទេថា តារាល្បីៗរូបណាខ្លះ មានសាច់ញាតិចូលប្រឡូក ក្នុងសិល្បៈដូចគ្នា?
៧ ចំនុច ដែលនារីគួរផ្តល់ឲ្យបុរស ដើម្បីឲ្យគាត់ស្រឡាញ់អ្នក បាត់មុខមិនបាន
ដូនតាខ្មែបុរាណពោលប្រាប់ថា ស្វាមីល្អមាន៥ចំណុចនេះ ជូនភរិយា
រូបភាពតារាមួយចំនួនកាលពីនៅកុមារ មើលហើយសឹងមិនស្គាល់
៤ យ៉ាង អ្នកតែងតែយល់ច្រឡំថា គេក៏ស្រលាញ់យើងដែរ
ស្តាប់បទចូលឆ្នាំថី្មរបស់ខេមរះសិរីមន្ត និង Brid មួយណាពិរោះជាងហើយឡូយជាង?
រូបផ្អែមល្ហែម ក្នុងទឹកនិយមខ្លាំងពីគូស្នេហ៍ជិតរៀបការ
នំខ្មែរផ្តើមមានវត្តមានលើតុកាត់ផ្លែឈើ
រឿងចាស់តែថ្មី…!តារាស្រីពីរដួងទម្លាយ ពីការប៉ុនប៉ងកេងប្រវ័ញ្ចផ្លូវភេទ
ឧកញ៉ានិងអ្នកមានអំណាចចេះតែជ្រែកស្នេហ៍ ទើបនាំឱ្យតារារស់នៅជាមួយគ្នាមិន...
តារាស្រី៥ដួងរស់នៅលើគំនរ ទ្រព្យក្រោយបញ្ចប់អាជីពសិល្បៈ
FirstPrevious 1 23 Next Last(38 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04404683
  • ថ្ងៃនេះ512
  • ម្សិលមិញ659
  • សប្តាហ៏នេះ4488
  • ខែនេះ8338
បណ្តាញទំនាក់ទំនងសង្គម