សេចក្តីជូនដំណឹង
​​​​​​​
និយាយដាច់ម៉ាត់ៗ​ ទឹម រដ្ឋា ថាចង់រៀបការពេលណាក៏បានតែនៅបារម្ភរឿងមួយ

26/08/2020

តារា​សម្ដែង និង​បង្ហាញ​ម៉ូត ទឹម រដ្ឋា អះអាង​ថា ពិធី​មង្គលការ​តាម​ប្រពៃណី​ខ្មែរ​នៅ​តែ​កើត​មាន​ឡើង​ដដែល​ចំពោះ​រូប​នាង គឺ​គ្រាន់​តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ។ ត្បិតថា រូប​នាង និង​គូ​ស្នេហ៍​ដែល​ជា​ជនជាតិ​អាមេរិក បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​នាង​ថា​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​សិក្សា​ស្វែងយល់​ចិត្ត​គ្នា។




តារា​បង្ហាញ​ម៉ូត​រាង​តូច​ច្រឡឹង មាន​វ័យ​៣៤​ឆ្នាំ​រូប​នេះ និយាយ​ថា នាង និង​គូស្នេហ៍​ចង់​រៀបការ​ស្អែក ឬ​ថ្ងៃ​ណា​ក៏​បាន តែ​អ្វី​ដែល​បារម្ភ​នោះ​គឺ​ខ្លាច​រៀបការ​ហើយ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បែក​គ្នា​ទៅ​វិញ ព្រោះ​តែ​មិន​ទាន់​បាន​យល់​ចិត្ត​គ្នា​ច្បាស់ ហើយ​រឿង​បែកបាក់​នេះ នាង​ជឿ​ថា​ស្ត្រី​គ្រប់​រូប​មិន​ចង់​ជួប​ឡើយ។ ដូច្នេះ​ហើយ​បើ​នាង​ចំណាយ​ពេល​មើល​ចិត្ត​គ្នា​បន្ថែម​បន្តិច​ទៀត​ក៏​មិន​បញ្ហា​ដែរ ហើយ​នាង​នឹង​រង់ចាំ​រហូត​ដល់​ថ្ងៃ​សុភមង្គល​កើត​ឡើង​ពិតប្រាកដ។



ទឹម រដ្ឋា៖"យើង​មិន​បាន​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទេ គាត់​នៅ​អាផាតមិន​របស់​គាត់ ខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ តែ​គ្រាន់​ថា​យើង​ជា​ដៃ​គូ​តែងតែ​ទៅ​មក​ៗ​ជា​រឿង​ធម្មតា។ យើង​ពីរ​នាក់​រស់នៅ​ជាមួយ​គ្នា យើង​ស្រឡាញ់​គ្នា ហើយ​រឿង​យក​បេប៊ី​មុន​ពេល​រៀបការ ឬ​ក្រោយ​ហ្នឹង​ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​ទេ"។


រូបភាព៖ ហ្វេសប៊ុក ទឹម រដ្ឋា

បច្ចុប្បន្ន​កញ្ញា ទឹម រដ្ឋា មាន​វ័យ​ជ្រេ​បន្ដិច​ហើយ ប៉ុន្តែ​នាង​នៅ​តែ​ក្ដាប់​បាន​នូវ​ការងារ​សិល្បៈ​ជា​ច្រើន តាម​រយៈ​អាជីព​សម្ដែង​របស់​នាង។ រដ្ឋា ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Jovany Antonio ដែល​មាន​មុខ​ជំនួញ​ច្រើន​គួរ​សម​នៅ​ក្នុង​ដៃ។ ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក់​របស់​ពួកគេ ត្រូវ​បាន​បែក​ធ្លាយ​បន្តិចម្ដងៗ រហូត​មក​ដល​ពេល​នេះ ពួកគេ​បាន​ស្គាល់​ចិត្ត​គ្នា​ស្ទើរ​ទាំង​ស្រុង​ហើយ គឺ​រង់ចាំ​តែ​ថ្ងៃ​ឯកភាព​គ្នា​ចូល​រោងការ​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

From: sabay.com
មើលអ្វីផ្សេងៗទៀត
ប្លែក​ទៀត​ហើយ! វីជេ ដាដា មិន​ទទួល​ចំណង​ដៃ​ដោយហេតុផល​មនុស្ស​ធម៌​ទាំង​ព...
មិនសរសើរមិនបាន! MV បទកឋិន​ថ្មីពីពេជ្រ សោភា និងឆន សុវណ្ណរាជ ចេញភ្លាម ផ្ទុះ...
សម្រាល​កូន​ហើយ ម៉ូលីកា ស្អាត​ដូច​ព្រះនាង ពេល​ស្លៀក​ឈុត​បុរាណ​ខ្មែរ​ឈ...
រំពឹងផ្ទុះខ្លាំង​! Miss Grand Cambodia រួមគ្នា​សម្ដែង​ក្នុង MV ថ្មីក្នុងន័យអប់រំដ៏ល្...
មិនបាច់ប្រ៊េនពេក សុខ សោម៉ាវត្តី និងលី វ៉ាហេទ ក្នុងថ្ងៃខួបសាមញ្ញៗ ប៉ុន្...
ខាត់ សុឃីម សំណូមពរ​យុវជន​ខ្មែរ​ ប្រើ​​អក្សរ​ខ្មែរ​ត្រឹម​ត្រូវ​ស្ទួយ​...
ទើប​ដឹង​ថា តន់ ច័ន្ទសីម៉ា កំពុង​សម្ងំ​រៀន​ជំនាញ​មួយ​ទៀត​ស្ងាត់ៗ
លើក​នេះ​ប្លែក​ហើយ! បទ​ថ្មី មាស សុខ​សោភា ចាប់​ដៃ​ជាមួយ ម៉ា ច័ន្ទ​បញ្ញា និ...
ក្ដៅៗ! បទ​ថ្មី​ទើប​ចេញ​របស់ សុគន្ធ នីសា "ស្មោះ​ពេក​អាយុ​ខ្លី" កប់​ខ្លាំង...
ចាប់ដៃ​គ្នា​ភ្លាម ព្រាប សុវត្ថិ និងGalaxy Navatra រន្ថើន​ចង់​វាយលុក​ទីផ្សារ​ចម...
លោកខេមបានដាក់ចំៗទៅម្ចាស់ផលិតកម្មថោន
ចេញMVបទថ្មីមិនទាន់បានប៉ុន្មានផងផលិតកម្មថោនចេញសេចក្តីជូនដំណឹងហៅ លោកប៉...
ក្ដៅៗ MV លោកខេម បទ “ជូនដំណើរអូនឡើងផ្លូវ Highway” ចេញផ្លូវការត្រឹម៤នាទីអ្នកមើ...
ចាន់ កែវនិមល ញញឹមខ្ជឹបក្រោយបំពេញក្ដីស្រមៃឲ្យកូនស្រីសំណព្វក្លា​យជាអ្ន...
ស្ងាត់ៗ ស្រីស្រស់​ សាឡាត់ ស្រីឡាង បង្ហើរ​សារ​ខក​​ចិត្ត​​
តន់ ចន្ទ​សីម៉ា រាសី​ឡើង​​មាន​ទីផ្សារ​​​សិល្បៈ​ទាំង​ក្នុង និង​ក្រៅ​ប្...
First12 3 Next Last(38 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា04816262
  • ថ្ងៃនេះ302
  • ម្សិលមិញ708
  • សប្តាហ៏នេះ302
  • ខែនេះ28386
បណ្តាញទំនាក់ទំនងសង្គម