សេចក្តីជូនដំណឹង
​​​​​​​
ប្រពន្ធ ជិត​សម្រាល​កូន នី រតនា បង្ហើប​ថា លោក​ចង់​បាន​កូន​ច្រើននាក់

20/01/2020


នៅ​សល់​តែ​ត្រឹម​២ខែ​​​ទៀត តារា​ចម្រៀង នី រតនា នឹង​បាន​​​ឃើញ​មុខ​កូន​​​​​ដំបូង​របស់​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​ទាំង​ពី​រៀបការ​ជាង​១ឆ្នាំ​មក​នេះ ទន្ទឹម​គ្នា​​នោះ​ដែរ​ការ​មាន​កូន​មួយ នៅ​មិន​ទាន់​គ្រប់​គ្រាន់ សម្រាប់​គូស្នេហ៍​សិល្បៈ​វ័យ​ក្មេង​​​​នោះ​ឡើយ លោក​បាន​បង្ហើប​ថា ចង់​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត ប៉ុន្តែ​មិន​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​អាច​បំពេញ​បំណង​លោក​បាន​ឡើយ។

កូន​ដែល​ជា​ចំណង​ដៃ​ដំបូង​របស់ តារា​ចម្រៀង លោក នី រតនា នឹង អ្នក​នាង ហេង សុវណ្ណភក្តិណា គឺ​ជា​កូន​ស្រី ដែល​នឹង​ត្រូវ​សម្រាល​ក្នុង​អំឡុង​ខែ មីនា ឆ្នាំ ២០២០ ខាង​មុខ​នេះ។ លោក​មិន​ទាន់​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ផ្លូវ​ការ​ណា​មួយ​​ជូន​កូន​ស្រី​នោះ​ឡើយ ដោយ​រង់​ចាំ​សម្រាល​ឃើញ​ពន្លឺ​ថ្ងៃ​សិន។

ម្ចាស់​បទ "​កូន​ក្រមុំ​បង ​គ្រាន់​ជា​មនុស្ស​​ស្រី​ធម្មតា"ថ្លែង​ឲ្យ​ដឹង​ថា​សម្រាប់​ផែន​ការ​គ្រួសារ​ការ​កំណត់​ចំនួន​កូន លោក​នឹង​ភរិយា បាន​សម្រេច​ជា​មួយ​គ្នា​រួច​ហើយ​ថា ចង់​បាន​កូន​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ដឹង​ថា សុខភាព​ភរិយា របស់​ខ្លួន​អាច​រាប់​រង​បាន​ឬ​អត់​នោះ​ឡើយ។ "បាទ​បង​ខ្ញុំ​ចង់​បាន​កូន​៣នាក់ ប្រុស​១ ស្រី២ យើង​​បាន​សន្យា​ជា​មួយ​គ្នា​ហើយ ​តែ​ចាំ​មើល​សុខភាព​ប្រពន្ធ​សិន មិន​អាច​បង្ខំ​បាន​ទេ " នី រតនា បញ្ជាក់។

ជា​មួយ​ការ​​ផ្ដល់​កាដូ​កូន​ដំបូង​ពី​​ឧត្ដម ភរិយា តារា​ចម្រៀង​លោក នី រតនា ថ្លែង​ឲ្យ​ដឹង​ថា ខ្លួន​មិន​​​មាន​​កាដូ ជា​ដុំកំភួន សម្រាប់​ជូន​ភរិយា​ខ្លួន​ជា​ការ​តប​ស្នង​​ឡើយ គ្រាន់​តែ​បច្ចុប្បន្ន​​​លោក​​បាន​មើល​ថែ គិត​គូរ​ពី​សុខភាព​ប្រពន្ធ​ឲ្យ​បាន​ល្អ ទៅ​ពេទ្យ​តាម​ការ​ណាត់​ជា​ប្រចាំ ហើយ​នៅ​ថ្ងៃ​សម្រាល អាច​មាន​ជា​បាច់​ផ្កា​ជា​ការ​លើក​ទឹក​ចិត្ត ដល់​ភរិយា​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​ចម្រៀង លោក នី រតនា នឹង អ្នក​នាង ហេង សុវណ្ណភក្តិណា បាន​រៀបការ កាល​ពី​ថ្ងៃទី ១៨ មករា ឆ្នាំ ២០១៩ ។ អាពាហ៍ពិពាហ៍ របស់​លោក​ត្រូវ​បាន​​គេ​ចាំ​បាន​ថា អញ្ជើញ​ភ្ញៀវ​ជាង​១០០​តុ ក្នុង​នៅ មាន​អ្នក​សិល្បៈ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​​ជា​ច្រើន​បាន​ចូល​រួម។ ក្រោយ​ពី​រៀប​ការ​រួច​ភ្លាមៗ ពួក​គេ​បាន​ទៅ​ក្រេបទឹកឃ្មុំ នៅ​កោះម៉ាល់ឌីវ ដោយ​ពួក​គេ​បាន​Live វីដេអូ ព្រម​ទាំង​បង្ហោះ​រូប​ភាព​នៃ​ការ​ដើរ​លេង​នោះ ធ្វើ​ឲ្យ​មហាជន​​ចាប់​អារម្មណ៍​ជា​​ខ្លាំង៕


អត្ថបទ៖ ស៊ុន ហួត


From: sabay.com

មើលអ្វីផ្សេងៗទៀត
លោកប៉ាGoal! រវល់បែបណាក៏ ស្វាមីរបស់ សុគន្ធកញ្ញា ឆ្លៀតពេលមើលថែកូនប្រុស ដោយស...
ល្បិចសៀកថ្មី! ទាំងគណៈកម្មការ និងអ្នកមើល សុទ្ធតែស្មានមិនដល់
Selena Gomez បច្ចុប្បន្ន ត្រូវបានគេយកទៅប្រៀបនឹង ១០ឆ្នាំមុន
អ្នកណាថា អ្នកសិល្បៈរៀនមិនបានជ្រៅជ្រះ! សុវត្ថិឌី ធារិកា ជោគជ័យទាំងសិល្ប...
នៅចាំ អាយដលបានទេ? ពេលនេះ ដាញ់ ម៉ូនីកា មកលេងមាតុភូមិរបស់ខ្លួន ហើយក៏នៅតែស...
លើកទីមួយហើយ ដែលនីកូ ទម្លាយខ្សែជីវិតពិត របស់ពេជ្រ សូលីកា
មាន សូ​នី​តា អះអាង​ថា នាង​យំ​ចេញ​ពី​ចិត្ត​ពិត ក្រោយ​បាន​យល់​កាន់​តែ​ច...
ទៅ​ភ្លាម​បាន​ភ្លែត​ហ្មង! បាន មុនី​ល័ក្ខ ក្ដាប់​តំណែង​តួឯក ក្រោយ​ហក់​ចូ...
ប្រពៃណាស់! ព្រាប សុវត្ថិ និងក្រុមគ្រួសារ នឹងជួសជុលសាលារៀន១ខ្នងដែលមានសភ...
អស់ពីខំវះកាត់មុខរាប់សែនដុល្លារ អ្នកគាំទ្រម្នាក់នេះ​សម្រេចរៀបការជាមួ...
តួ​ប្រុស​រឿង F4 ត្រូវ​ជាប់​គុក ដោយ​សារ​លួច​មួក​សុវត្ថិភាព​គេ
ធានា​ថា​ហួស​ចិត្ត​ខ្លាំង បើ​ឃើញ​សម្រស់របស់ ស្រី​ស្រស់ ឆាយ នីតា កាល​៥-៦...
ឆាយ វីរៈយុទ្ធ ទម្លាយ មានឧកញ៉ាវ័យក្មេងមិន​សូវ​ចេញ​មុខម្នាក់ ជាអ្នកគាំទ...
អតតីតារាស្រីថៃ សម្រេចចិត្តបួសជាដូនជីអស់មួយជីវិត ដោយសារតែបែបនេះ
ទី​បំផុត​ភាពយន្ត​ជីវិត​ពិត​យ៉ាង​កម្រ​ក្នុង​ពេល​បច្ចុប្បន្ន
រឿង​ពិត​ពី​កូន​មាស កូន​ពេជ្រ សុគន្ធ​កញ្ញា គ្រាន់​តែ​ប៉ិច​មក​ រក​បាន​ប...
First12 3 Next Last(313 Items)
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា03967477
  • ថ្ងៃនេះ8
  • ម្សិលមិញ421
  • សប្តាហ៏នេះ4138
  • ខែនេះ16745
បណ្តាញទំនាក់ទំនងសង្គម